| កិច្ចប្រជុំគណៈកម្មការទី៤ ជួបជាមួយវិទ្យាស្ថានកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ |
| Wednesday, 15 August 2012 17:13 |
កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១២ វេលាម៉ោង ១០:៣០ នាទីនៅបន្ទប់ប្រជុំគណៈកម្មការ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ មានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការ ជាមួយ លោកនាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ការគាំទ្រ ចំពោះសំណើរបស់ គណៈកម្មការ ។ ក្រោយពីបានពិនិត្យពិភាក្សាលើគម្រោងរួមមក វិទ្យាស្ថានសភាកម្ពុជា សូមធ្វើការគាំទ្រសំណើរបស់គណៈកម្មការឲ្យជួយសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងបេសកកម្មសិក្សាលើវិស័យជំនាញរបស់គណៈកម្មការ ពិសេសទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ |














