23 | 02 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ប្រវត្តិព្រឹទ្ធសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 37
អន់ល្អ 
ថ្ងៃអង្គារ ទី04ខែ​មករាឆ្នាំ2011ម៉ោង10:41

ប្រវត្តិព្រឹទ្ធសភា

senatemem

 

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សនយោបាយ ធំៗទាំងពីរ នាថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់អតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅព្រះបរមរាជវាំង។ កិច្ចប្រជុំដ៏សំខាន់នេះ បានបញ្ចប់វិបត្ដិនយោបាយ លើកកម្ពស់ការបង្រួបបង្រួមផ្សះផ្សាជាតិ និង ពង្រឹងស្ថេរភាពនយោបាយ ដោយបានឯកភាពគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមច្បាប់ធម្មនុញ្ញ ដែលបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨  ខែមីនា ឆ្នាំ១៩៩៩ ។

ការបង្កើតព្រឹទ្ធសភានេះ គឺជាព្រឹត្ដិការណ៍នយោបាយដ៏ចម្បងមួយ ក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ដែល បានបង្ហាញឱ្យឃើញនូវ ពន្លឺថ្មីមួយសម្រាប់អនាគតនៃប្រទេសកម្ពុជា ព្រមទាំងបង្ហាញឱ្យឃើញពីការ ប្ដេជ្ញាចិត្ដជាបន្ដបន្ទាប់ ក្នុងការកសាង លទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។ ព្រឹទ្ធសភានៃព្រះរាជា- ណាចក្រកម្ពុជា នីតិកាលទី១  បានបើកសម័យប្រជុំ លើកទី១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។

ព្រឹទ្ធសភានីតិកាលទី១ ( ១៩៩៩-២០០៦ ) កើតឡើងដោយការតែងតាំង មានសមាជិកចំនួន ៦១រូប ក្នុងនេះមានគណបក្សប្រជាជនកម្ពុជា ៣៣រូប ហ៊្វុនស៊ិនប៉ិច ២១រូប និងគណបក្សសមរង្ស៊ី ៧រូប ( ការបែងចែកអាសនៈ ទៅតាមចំនួនកូតានៃគណបក្សមានអាសនៈក្នុងរដ្ឋសភានីតិកាលទី២ ) សម្រាប់ រយៈពេល ៥ឆ្នាំ ។ ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលរបស់ខ្លួនចំនួន ២ដង ( ម្តង១ឆ្នាំ ) ៖
-    លើកទី១.    ព្រះរាជសារចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០០៤ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានបន្តនីតិវិធី បោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដោយមានសំឡេង គាំទ្រចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៤ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ) ។
-    លើកទី២.    ព្រះរាជសារចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៥ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងបានបន្តនីតិវិធី បោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០០៥ ដោយមានសំឡេងគាំទ្រ ចំនួន ៤៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ដល់ព្រឹទ្ធសភានីតិកាលទី២ ចូលកាន់តំណែង នាថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៦ ) ។

ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់យល់ស្របលើទម្រង់ និងគតិច្បាប់នេះ ទាំងស្រុង នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០៥  នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ។ បន្ទាប់មក     ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដី សម្រេចលេខ ០៧០/០០២/២០០៥ កបធ.ច ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ។  ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខនស/រកម/០៦០៥/០២០ ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៥ ។

ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២) កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦  សម្រាប់រយៈពេល៦ឆ្នាំ ។ នីតិកាលទី២ សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូចនីតិកាលទី១ ( ០២រូបចាត់តាំងដោយ ព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង ៥៧រូបជ្រើសតាំងដោយការបោះឆ្នោត ) ក្នុងនោះមានសមាជិកា ០៩រូប ។ ក្នុង៥៧រូប ដែលជ្រើសតាំង ដោយការបោះឆ្នោតមាន ៤៥រូបមកពីគណបក្សប្រជាជនកម្ពុជា ១០រូបមកពី គណបក្សហ្វ៊ុនស៊ិនប៉ិច និង ០២រូបមកពីគណបក្សសមរង្ស៊ី ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្ដទៅនាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០១២ ។ សម្រាប់នីតិកាលទី៣នេះ ចំនួនសមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូច នីតិកាលទី១ និងនីតិកាលទី២ ក្នុងនោះមាន សមាជិកាចំនួន ១០រូប ( មកពីគណបក្សប្រជាជនកម្ពុជា ០៦រូប សមរង្ស៊ី ០៣រូប និងជ្រើសតាំងដោយរដ្ឋសភា ០១រូប ) ។

  អត្ថបទពាក់ព័ន្ធ

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម