19 | 05 | 2013 
ស្វែងរក
WebSenate
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
Private Message
បណ្តាញសង្គម
AddThis Social Bookmark Button
---------------------------
សេចក្តីជូនដំណឹង
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
គណៈកម្មការទី៦
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 2
អន់ល្អ 
ថ្ងៃច័ន្ទ ទី18ខែ​តុលាឆ្នាំ2010ម៉ោង15:54
​​គណៈកម្មការទី៦

តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ នីតិកម្ម និង យុត្តិធម៌ គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ គឺជាអង្គការចាត់តាំងរបស់ព្រឹទ្ធសភាស្ថិតនៅក្នុង ​ស្ថាប័ន ​ព្រឹទ្ធសភាអាចហៅកាត់ថា គណៈកម្មការទី៦ និងសរសេរជាអក្សរកាត់ថា គ.ន.ក.យ ។
គណៈកម្មការនីតិកម្ម និងយុត្តិធម៌របស់ព្រឹទ្ធសភា មានតួនាទីជួយព្រឹទ្ធសភាក្នុង​ការ​ពិនិត្យ​អត្ថបទច្បាប់បញ្ហានានា ធ្វើសេចក្តីស្នើច្បាប់ បទបញ្ជាផ្ទៃក្នុង ឬ វិសោធន កម្មបទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា ផ្តល់ព័ត៌មានដែល បានរកឃើញ នាំយកសំណូមពរទទួលបានពីមូលដ្ឋាន និងពិនិត្យ​រាល់​សកម្មភាពក្នុងវិស័យនីតិកម្ម និងយុត្តាធិការ ដែលទាក់ទងទៅនឹងគោលការណ៍វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុងភូមិភាគ ឬថ្នាក់ជាតិជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា ​ទាំងមូល។

គណៈកម្មការនីតិកម្ម និងយុត្តិធម៌មានភារកិច្ចដូចតទៅ
-នាំយកយោបល់និងជំហរគណៈកម្មការពីការពិនិត្យអត្ថបទច្បាប់ ឬបញ្ហានានាជូនគណៈ​កម្មាធិការ អចិន្ត្រៃយ៍ និងអង្គប្រជុំពេញអង្គព្រឹទ្ធសភា
- ធ្វើសេចក្តីស្នើច្បាប់ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងបញ្ហានានា ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ឬព្រឹទ្ធសភា ទាំងមូលប្រគល់ឱ្យ
-ពិនិត្យនិងឱ្យយោបល់រាល់អត្ថបទច្បាប់ ឬបញ្ហានានារបស់គណៈកម្មការជំនាញ​ដទៃ​ទៀត ដែលបាន អញ្ជើញ ឬបានស្នើសុំយោបល់ ឬតាមការបង្គាប់ពី គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា -ពិនិត្យការអនុវត្តរដ្ឋធម្មនុញ្ញច្បាប់ជាធរមានបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានិងបញ្ហានានា ​របស់ ព្រឹទ្ធសភា ដែលមានលក្ខណៈ ជាច្បាប់ ឬបទបញ្ជា ដើម្បីមានគោលការណ៍ច្បាស់លាស់​ក្នុងកិច្ច សម្របសម្រួលឱ្យប្រព្រឹត្តទៅបានល្អ និងឯកភាពក្នុងប្រព័ន្ធច្បាប់
-សវនាការជាសាធារណៈដើម្បីប្រមូលយោបល់ និងស្តាប់មតិបំភ្លឺក្នុងបញ្ហាទាំងទ្បាយ​ទាក់ទងនឹង អត្ថបទច្បាប់សេចក្តីស្នើច្បាប់ដែលបម្រុងព្រាងទ្បើងរួមទាំង បញ្ហានានា ដែលយល់​ថា​ចាំបាច់ និងមានប្រយោជន៍
-ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិ និងសមត្ថកិច្ចជំនាញ​ របស់រដ្ឋសភារាជរដ្ឋាភិបាលស្ថាប័នមូលដ្ឋាននិងប្រភពជ្រើសតាំង ដើម្បីស្វែង យល់នូវព័ត៌មាន​ទាំងទ្បាយ និងរកការជួយឧបត្តម្ភ
- ចេញសេចក្តីរាយការណ៍ ឬសេចក្តីថ្លែងការណ៍ ឬអនុសាសន៍ជាលាយលក្ខណ៍អក្សរ ជាសាធារណៈនូវលទ្ធផលនៃការតាមដានត្រួតពិនិត្យបានរកឃើញដែល ទាក់ទង ទៅនឹងវិស័យ​នីតិកម្ម និងយុត្តាធិការ។

គណៈកម្មការនីតិកម្ម និងយុត្តិធម៌មានសមត្ថកិច្ច ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាធរមាន បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា សេចក្តីសម្រេចស្តីពី តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្ម​ការជំនាញ​ដទៃ​ទៀត និងបញ្ហានានា របស់ព្រឹទ្ធសភា ដែលមានលក្ខណៈជាច្បាប់ ឬបទបញ្ជាក្នុងរង្វង់ នៃក្របខណ្ឌជំនាញរបស់ខ្លួន។

 
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------