|
ថ្ងៃច័ន្ទ ទី18ខែតុលាឆ្នាំ2010ម៉ោង10:43 |
គណៈកម្មការទី៤
តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង
រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ
។
គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ អាចហៅកាត់ថា គណៈកម្មការទី៤ និងសរសេរជាអក្សរថា គ.៤ ។
គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ មានតួនាទីជាសេនាធិការ ឱ្យ គណៈកម្មការ អចិន្ត្រៃយ៍របស់ ព្រឹទ្ធសភា និងព្រឹទ្ធសភា ចំពោះបញ្ហានានា ដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ជាធរមានផ្សេងទៀតក្នុងនោះ ៖
-ជាជំនួយការក្នុងការសម្របសម្រួលនិងសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធរបស់រដ្ឋសភា និង រាជរដ្ឋាភិបាល
-ជាជំនួយការក្នុងការពិគ្រោះយោបល់ជាសាធារណៈជាមួយសង្គមស៊ីវិល ឬមជ្ឈដ្ឋានជាតិ និងអន្តរជាតិផ្សេងៗទៀត ដែលជាការចាំបាច់
-សហការជាមួយគណៈកម្មការផ្សេងៗទៀតរបស់ព្រឹទ្ធសភា ជាមួយួសមាជិកព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីសំរេចឱ្យបាននូវភាពជាសេនា ធិការ ដ៏មានប្រសិទ្ធភាព របស់គណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា។
គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាអធិការកិច្ច និងមុខងារសាធារណៈ មានភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៖
ក-ពិនិត្យនិងឱ្យយោបល់លើអត្ថបទច្បាប់ឬបញ្ហានានា និងលើកសំណើសុំទៅគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ព្រឹទ្ធសភា នូវយោបល់គួរចាត់ទុកជាការប្រញាប់ គួរឯកភាព មិនគួរឯកភាព និងគួរកែសម្រួល។
ខ-ជូនព័ត៌មានទៅគណៈកម្មាធិការអចិន្ត្រៃយ៍អំពីលទ្ធផលក្នុងបេសកកម្មក្នុងនិងក្រៅប្រទេសលើ បញ្ហានានា ឬអំពីការធ្វើសវនកម្មជាមួយបុគ្គល ដែលមាន លក្ខណៈសម្បត្តិខ្ពស់។
គ-ធ្វើការត្រួតពិនិត្យជាទៀតទាត់អំពីការអនុវត្តច្បាប់ គួររាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នូវចំណុចអនុវត្តបានត្រឹមត្រូវចំណុចខ្វះចន្លោះនិងលើកអនុសាសន៍ដើម្បីកែលំអឡើងវិញ។កូរ៉ុមសំរាប់ប្រជុំគណៈ កម្មការ ត្រូវមានលើសពីពាក់កណ្តាលនៃចំនួនសមាជិកទាំងមូល។ រាល់ការសម្រេចគណៈកម្មការ ត្រូវអនុម័តដោយសម្លេងភាគច្រើនដាច់ខាតនៃចំនួន សមាជិកទាំងមូល។
|