|
ថ្ងៃច័ន្ទ ទី18ខែតុលាឆ្នាំ2010ម៉ោង10:37 |
គណៈកម្មការទី៣៖
តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឈន៍ជនបទ និងបរិស្ថាន គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានអាចហៅកាត់ថាគណៈកម្មការទី៣និងសរសេរអក្សរកាត់ថា គ.ស.ផ.វ.ក.ធ.ឧ.អ.ប ។ គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន មានតួនាទីដូចតទៅ ៖ ក-ជាអ្នកជំនួយការឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាដែលពាក់ព័ន្ធទៅនឹងការងាររបស់ខ្លួន។ ខ-សម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល។ គ-សិក្សាពិនិត្យខ្លឹមសារលើអត្ថបទច្បាប់និងបញ្ហានានាដែលគណៈកម្មាធិការអចិន្ត្រៃយ៍បញ្ជូនមក។ គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន មានភារកិច្ចដូចតទៅ ៖ ក-ពិនិត្យពិចារណានិងដោះស្រាយពាក្យបណ្តឹងនិងអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ។ ខ-ស្រង់យកព័ត៌មានណា ដែលមិនប្រក្រតី ឬផ្ទុយនឹងច្បាប់ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលពាក់ព័ន្ធនឹងព្រឹទ្ធសភា និងគណៈកម្មការទី៣។ គ-ទំនាក់ទំនងជាមួយអង្គការជាតិ និងអន្តរជាតិនានា ដើម្បីស្វែងយល់នូវបញ្ហាទាំងឡាយដែលពាក់ព័ន្ធក្នុងការងាររបស់គណៈកម្មការទី៣ និងព្រឹទ្ធសភា។ ឃ-ចុះបេសកកម្ម អង្កេតរាល់បញ្ហាទាំងឡាយ ដែលពាក់ព័ន្ធដល់គណៈកម្មការទី៣ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។ ង-ភារកិច្ចជាមូលដ្ឋានរបស់គណៈកម្មការទី៣គឺការបំពេញការងារ តាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឈន៍ជនបទ និងបរិស្ថាន មានសមត្ថកិច្ចដូចតទៅ ៖ ក-ក្នុងការពិនិត្យលើអត្ថបទច្បាប់ឬបញ្ហានានានិងលើកមតិជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ៖ - អាចលើកចោល ពុំពិចារណា - បញ្ចោញមតិជាមុនថា តើគួរពិចារណា ឬមិនគួរ? - ទទួលពិចារណា ហើយទុកជាការប្រញាប់ផងក៏បាន។ ខ-សហការជាមួយប្រធានស្ថាប័ន ឬអ្នកធ្វើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ដើម្បីអញ្ជើញឱ្យចូល រួមធ្វើរបាយការណ៍បំភ្លឺ និងការពារអត្ថបទច្បាប់់។
|