|
ថ្ងៃច័ន្ទ ទី18ខែតុលាឆ្នាំ2010ម៉ោង10:23 |
គណៈកម្មការទី១
តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង
និងអង្កេត
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត អាច ហៅ កាត់ថា គណៈកម្មការទី១ និងសរសេរជាអក្សរកាត់ថា គ.ស.ព.ប.អ ។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា មានតួនាទីដូចតទៅ ៖
ក-គាំទ្រលើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូបឱ្យមានសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិស្មើគ្នាដើម្បីជាគ្រឹះនៃសេរីភាពយុត្តិធម៌និងសន្តិភាពក្នុងសង្គមជាតិតំបន់និងក្នុងសកលលោក។
ខ-តាមដានត្រួតពិនិត្យនូវការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានសមស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិ មនុស្ស និង ឯកសារបទដ្ឋាន អន្តរជាតិ ទាំងឡាយក្នុងវិស័យ សិទ្ធិមនុស្សដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមទទួលស្គាល់។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភាមានភារកិច្ចដូចតទៅ
៖
ក-ការងារពាក្យបណ្តឹង ៖
- ទទួលពាក្យបណ្តឹងទូទៅពីបុគ្គល អ្នកតំណាង ក្រុម អង្គការ ឬសមាគមនានា
- ពិនិត្យពាក្យបណ្តឹង និងធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយនៃបណ្តឹងនោះ ដោយធ្វើសហប្រតិបត្តិការជាមួយស្ថាប័ន ឬសមត្ថកិច្ចនានា ដោយផ្ទាល់ ឬតាមរយៈលិខិតស្នាម
- ចុះសិក្សាស្រាវជ្រាវជាក់ស្តែងនូវបញ្ហាស្តីពីការរំលោភសិទ្ធិមនុស្ស នៅតាមមូលដ្ឋាននានាដោយផ្ទាល់
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវនោះជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ឬ លើកសំណូមពរទៅស្ថាប័ននានាដែលពាក់ព័ន្ធ។
ខ-ការងារច្បាប់ ៖
- ផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ដើម្បីអនុវត្តបទប្បញ្ញត្តិសិទ្ធិមនុស្សនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា និងឯកសារសិទ្ធិមនុស្ស អន្តរជាតិទាំងឡាយដែល កម្ពុជាបានចុះ ហត្ថលេខា
-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ទាំងឡាយ ឬបញ្ហានានា ដែលរដ្ឋសភាបានអនុម័តជាលើកដំបូង ហើយដែលពាក់ព័ន្ធលើសិទ្ធិមនុស្ស
-ពិនិត្យមើលសាឡើងវិញនូវច្បាប់ទាំងឡាយដែលបាននឹងកំពុងអនុវត្តហើយដែលអាចនាំឱ្យចុះខ្សោយដល់ការលើកស្ទួយសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា
-ផ្តួចផ្តើមគំនិតធ្វើសិក្ខាសាលាជាសាធារណៈស្តីពីសេចក្តីស្នើច្បាប់ ឬអត្ថបទច្បាប់ ព្រមទាំងបញ្ហានានា ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។
គ-ការអប់រំ និងផ្សព្វផ្សាយ ៖
-សហការជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ ដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយអំពី សិទ្ធិមនុស្ស ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប។
ឃ-ការងារអង្កេត ៖
-
ក្រោយពីទទួលពាក្យបណ្តឹងនានា ត្រូវចុះធ្វើការអង្កេត ស្រាវជ្រាវឱ្យដល់ទីកន្លែងអំពីបាតុភាពមិនប្រក្រតីដែលកើតមានឡើងរួចធ្វើរបាយការណ៍ស្តីពីលទ្ធផល នៃការ
អង្កេត ស្រាវជ្រាវខាងលើដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា។
គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេតនៃព្រឹទ្ធសភាមានសមត្ថកិច្ចដូចតទៅ ៖
១-រាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ឬព្រឹទ្ធសភាពេញអង្គនូវស្ថានភាពរំលោភសិទ្ធិមនុស្សលើកសំណូមពរដើម្បីកែលំអ និងលើកស្ទួយ ការគោរព សិទ្ធិមនុស្ស។
២-លើកសំណូមពរទៅរាជរដ្ឋាភិបាលលើបញ្ហានានា ដែលទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស។
៣-អង្កេត ស្រាវជ្រាវប្រមូលផ្តុំ និងវិភាគព័ត៌មាន ដើម្បីបញ្ជាក់ហេតុផលខាងរចនាសម្ព័ន្ធ ដែលបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្ស និងកំណត់កំរិត វិធាន ការដោះ ស្រាយឱ្យមានប្រសិទ្ធភាពក្នុងគោល ដៅលុបបំបាត់នូវបញ្ហានេះចោល។
៤-ធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលឬអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស។
៥-ចេញសេចក្តីរាយការណ៍ ឬសេចក្តីថ្លែងការណ៍ជាសាធារណៈនិងធ្វើការបញ្ជាក់លើបញ្ហាសិទ្ធិមនុស្ស។
៦-ធ្វើសហប្រតិបត្តិការជាមួយួអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីការពារ និងជំរុញសិទ្ធិមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។
៧-ស្វែងរកជំនួយថវិកានិងសម្ភារៈពីគ្រប់មជ្ឈដ្ឋាន សម្រាប់ដំណើរការលើកស្ទួយសិទ្ធិមនុស្ស និងការអង្កេតនៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
|