20 | 02 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ថ្នាក់ដឹកនាំព្រឹទ្ធសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 58
អន់ល្អ 
ថ្ងៃសុក្រ ទី02ខែ​កក្កដាឆ្នាំ2010ម៉ោង08:42
ban_1
slide3

ប្រធានព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

  • ទទួលខុសត្រូវរួមលើការងារដឹកនាំ និងការប្រព្រឹត្ដទៅនៃស្ថាប័នព្រឹទ្ធសភា
  • គណៈកម្មាធិការអចិន្ដ្រៃយ៍  គណៈកម្មការជំនាញទាំង៩  និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  • តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ សាធារណៈ
  • តំណាងព្រឹទ្ធសភាក្នុងទំនាក់ទំនងអន្ដរជាតិ។

អនុប្រធានទី ១ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

  • ជួយធ្វើការប្រធានលើការងារទំនាក់ទំនងអន្ដរជាតិរបស់ព្រឹទ្ធសភា ៖
  • តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់ក្រុមមិត្ដភាពរបស់ព្រឹទ្ធសភា និងទំនាក់ទំនងរវាងព្រឹទ្ធសភាជា មួយសភា នៃប្រទេសជាមិត្ដ
  • តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរបស់ព្រឹទ្ធសភាក្នុងរង្វង់អង្គការអន្ដរសភា

  អាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) សមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF)និងអង្គការអន្ដរជាតិផ្សេងទៀត

  • ចាត់ចែងការរៀបចំសមាសភាពគណៈប្រតិភូព្រឹទ្ធសភា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស (ទស្សនកិច្ចមិត្ដភាពជាផ្លូវការ ទស្សនកិច្ចសិក្សា ការចូលរួមសន្និសីទ សិក្ខាសាលា ឬវេទិកាតំបន់ និងអន្ដរជាតិ)
  • តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរវាងព្រឹទ្ធសភាជាមួយនឹងដៃគូអន្ដរជាតិ ៖   

  កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)មូលនិធិខុនរ៉ាដ(KAF) គំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា (CCLSP)

  • ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

អនុប្រធានទី២ ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

  • ជួយធ្វើការប្រធានលើការងារប្រចាំថ្ងៃ ផ្ទៃក្នុងព្រឹទ្ធសភាខាងរដ្ឋបាល នីតិកម្ម និងទំនាក់ទំនងសាធារណៈ
  • តាមដានការប្រព្រឹត្ដទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  • ចាត់ចែងការងាររដ្ឋបាល នីតិកម្ម ទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ព្រមទាំងសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា
  • តាមដាន សម្របសម្រួលការងារ និងបេសកកម្មក្នុងប្រទេសរបស់គណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា
  • ចូលរួមរៀបចំប្រតិទិនការងារ ការប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា
  • ចាត់ចែងការឆ្លើយឆ្លង និងបញ្ជូនលិខិតស្នាមផ្ទៃក្នុងព្រឹទ្ធសភា និងទំនាក់ទំនងទៅខាងក្រៅស្ថាប័ន។
  • ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

 

យោង សេចក្ដីសម្រេចស្ដីពី ការបែងចែងភារកិច្ចថ្នាក់ដឹកនាំព្រឹទ្ធសភា នីតិកាលទី២ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៦ 

 

 

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម