| នាយកដ្ឋានជំនួយការគណៈកម្មការ |
| Thursday, 19 January 2012 11:31 |
|
នាយកដ្ឋានជំនួយការគណៈកម្មការ
១-រចនាសម្ព័ន្ធ នាយកដ្ឋានជំនួយការគណៈកម្មការ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែន ដីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានជាជំនួយការ។ នាយកដ្ឋានជំនួយការគណៈកម្មការ ចែកជា ១០លេខាធិការដ្ឋាន និងមួយការិយាល័យ គឺការិយាល័យរបៀប លេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេស លេខាធិការដ្ឋានគណៈកម្មការទី១ លេខាធិការដ្ឋានគណៈកម្មការទី២ លេខាធិការដ្ឋានគណៈកម្មការទី៣ លេខាធិការដ្ឋានគណៈកម្មការទី៤ លេខាធិកា រដ្ឋានគណៈកម្មការទី៥ លេខាធិការដ្ឋានគណៈកម្មការទី៦ លេខាធិការដ្ឋានគណៈកម្មការទី៧ លេខាធិការដ្ឋានគណៈកម្មការទី៨ លេខាធិការដ្ឋានគណៈកម្មការទី៩។ ការិយាល័យរបៀប និងលេខាធិការដ្ឋាន នីមួយៗ មានប្រធាន១រូប និងមានអនុប្រធានជាជំនួយការ។
២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋានជំនួយការគណៈកម្មការ មានតួនាទីផ្តល់នូវរាល់សេវា (ពហុសេវា) ផ្នែកបច្ចេកទេស និងគតិយុត្ត ព្រមទាំងកិច្ចការរដ្ឋបាល និងជួយសម្រួលខាងហិរញ្ញវត្ថុជូនដល់គណៈកម្មការជំនាញ នានា រួមទាំងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃ ព្រឹទ្ធសភា។
២.២-ភារកិច្ច ៖ នាយកដ្ឋានជំនួយការគណៈកម្មការ មានភារកិច្ចដូចខាងក្រោម៖ ១-ការងារវិភាគ និងផ្តល់សេវាបច្ចេកទេស និងគតិយុត្ត (មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ)។ ២-ការងារវិភាគ និងផ្តល់សេវាព័ត៌មាន (មុខងារព័ត៌មាន)។ ៣-ការងាររ៉ាប់រងសេវារដ្ឋបាល និងជួយសម្រួលខាងហិរញ្ញវត្ថុ។ ៤-ការងារផ្តល់សេវាដទៃទៀត (តាមសំណូមពរគណៈកម្មការ និងសមាជិក សមាជិកាព្រឹទ្ធសភា)។ ៥-ការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។ |













