| នាយកដ្ឋានកិច្ចការនារី |
| ថ្ងៃព្រហស្បតិ៍ ទី19ខែមករាឆ្នាំ2012ម៉ោង09:18 |
|
នាយកដ្ឋានកិច្ចការនារី
១-រចនាសម្ព័ន្ធ នាយកដ្ឋានកិច្ចការនារី ជាអង្គភាពមួយចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ នាយកដ្ឋានកិច្ចការនារីដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។ នាយកដ្ឋានកិច្ចការនារី ចែកចេញជាបួនការិយាល័យ។ ការិយាល័យ នីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។
២-តួនាទី និងភារកិច្ច របស់នាយកដ្ឋាន ២.១-តួនាទី ៖ នាយកដ្ឋានកិច្ចការនារី មានតួនាទីផ្តល់សេវាទ្រទ្រង់ការងារដល់ក្រុមសមាជិកាព្រឹទ្ធសភា និងផ្តល់ យោបល់លើអត្ថបទច្បាប់ និងបញ្ហានានា ដែល ពាក់ព័ន្ធទៅនឹងផលប៉ះពាល់ផ្នែក យេនឌ័រ ព្រមទាំងការងារស្ត្រី និងកុមារ ជូនសមាជិក សមាជិកា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២.២-ភារកិច្ច ៖ នាយកដ្ឋានកិច្ចការនារី មានភារកិច្ចដូចខាងក្រោម ៖ ១-ការងាររៀបចំផែនការសកម្មភាពសំរាប់ក្រុមសមាជិកព្រឹទ្ធសភា។ ២-សហការជាមួយគណៈកម្មការជំនាញ និងសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទូទាំងប្រទេស ដើម្បី ជម្រុញការអប់រំផ្សព្វ ផ្សាយច្បាប់ និងគោលនយោបាយយេនឌ័រ។ ៣-ការងារទំនាក់ទំនងជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលព័ត៌មាន រៀបចំដំណើរបេសកកម្ម និងកម្មវិធីផ្សេងៗរបស់ ក្រុមសមាជិកនៅតាមភូមិភាគ។ ៤-ការងារទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធការងារស្ត្រី និងកុមារ។ ៥-ការងារសិក្សា ស្រាវជ្រាវ និងផ្តល់យោបល់លើផលប៉ះពាល់ផ្នែកយេនឌ័រនៃច្បាប់ និងគោល នយោបាយផ្សេងៗ។ ៦-ការងារតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់។ ៧-ការងារសមភាពយេនឌ័រ។ ៨-ការងារពាក់ព័ន្ធទៅនឹងមន្ត្រីរាជការជានារីនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ៩-ការងាររៀបចំផែនការ កម្មវិធីការងារ សេចក្តីត្រូវការសម្ភារ ថវិកា និងការគ្រប់គ្រងសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរបស់នាយកដ្ឋាន។ ១០-ការងារបណ្តុះបណ្តាលធនធានមនុស្ស។ ១១-ការងារគ្រប់គ្រង ការងារអនុវត្តបទបញ្ជាផ្ទៃក្នុង និងគោលនយោបាយផ្សេងៗ។ ១២-ការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។ |













