| នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី |
| Jeudi, 19 Janvier 2012 09:13 |
|
នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី
១-រចនាសម្ព័ន្ធ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ជាអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហ ភាពដែនដីនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធាន ជាជំនួយការ។ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ចែកចេញជាដប់ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធាន ជាជំនួយការ។
២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី មានតួនាទីផ្តល់សេវា ជូនអគ្គលេ-ខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភាពាក់ព័ន្ធ នឹងការងារ សមូហភាព ដែនដី នៅក្នុងក្របខ័ណ្ឌភូមិភាគទាំងប្រាំបី នៃ ព្រះរាជាណាចក្រកម្ពុជា។
២.២-ភារកិច្ច ៖ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី មានភារកិច្ចដូចខាងក្រោមនេះ៖ ១-ការងារស្រាវជ្រាវប្រមូលព័ត៌មាន និងទិន្នន័យ។ ២-ការងារសិក្សាស្វែងយល់ (គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ)។ ៣-ការងារតាមដានលើការអនុវត្ត គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ (ដោយប្រយោល ដោយផ្ទាល់)។ ៤-ការងារវិភាគ និងផ្តល់យោបល់។ ៥-ការងារប្រាស្រ័យឆ្លើយឆ្លង។ ៦-ការបង្កើតកម្មវិធីផ្សេងៗនៅតាមភូមិភាគ (វេទិកា សិក្ខាសាលា កិច្ចប្រជុំពិគ្រោះយោបល់នានា...)។ ៧-ការចងក្រង និងផ្សព្វផ្សាយ (ឯកសារជំនួយស្មារតី ច្បាប់ និងលិខិតបទដ្ឋានដែលទាក់ទងនឹង មូលដ្ឋានថ្នាក់ក្រោមជាតិ)។ ៨-ការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។ |













