| នាយកដ្ឋាននីតិវិធី |
| ថ្ងៃព្រហស្បតិ៍ ទី19ខែមករាឆ្នាំ2012ម៉ោង09:06 |
|
នាយកដ្ឋាននីតិវិធី
១-រចនាសម្ព័ន្ធ នាយកដ្ឋាននីតិវិធី ជាអង្គភាពមួយចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូ-ហភាពដែនដីនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។ នាយកដ្ឋាននីតិវិធី ចែកចេញជា ៤ការិយាល័យ។ ការិយាល័យនីមួយៗ មានប្រធាន ១រូប និងមាន អនុប្រធានមួយរូបជាជំនួយការ។ ដោយឡែកការិយាល័យកំណត់ហេតុពិស្តារ ចែកជាបីផ្នែក។ ផ្នែក នីមួយៗដឹកនាំដោយប្រធាន ០១រូប។
២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋាននីតិវិធី មានតួនាទីផ្តល់សេវានីតិវិធីដំណើរការនៃកិច្ចប្រជុំ ស្របតាមរដ្ឋធម្មនុញ្ញ និង បទបញ្ជាផ្ទៃក្នុង ព្រមទាំងផ្តល់សេវាឯកសារគតិយុត្ត និងកំណត់ហេតុជូនព្រឹទ្ធសភា។
២.២-ភារកិច្ច ៖ នាយកដ្ឋាននីតិវិធី មានភារកិច្ចដូចខាងក្រោម៖ ១-ការងារនីតិវិធី។ ២-ប្រតិទិនការងារ និងរបៀបវារៈនៃសម័យប្រជុំ។ ៣-ការងារឯកសារគតិយុត្តិ។ ៤-ការងារកំណត់ហេតុសង្ខេប និងកំណត់ហេតុពិស្តារ។ ៥-ការងារបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រី បុគ្គលិករបស់នាយកដ្ឋាន។ ៦-ការងារផែនការ កម្មវិធីការងារ និងសេចក្តីត្រូវការសម្ភារ ថវិកា និងការគ្រប់គ្រងសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ របស់នាយកដ្ឋាន។ ៧-ការងារគ្រប់គ្រងវិន័យ ការអនុវត្តបញ្ជាផ្ទៃក្នុង និងគោលនយោបាយផ្សេងៗរបស់មន្ត្រី បុគ្គលិក។ ៨-ការងារសិក្សា ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍នីតិវិធីសភា និងវិធីសាស្ត្រក្នុងការកសាងកំណត់ហេតុ។ ៩-ការគ្រប់គ្រង និងអភិវឌ្ឍន៍គេហទំព័រ របស់នាយកដ្ឋាន។ ១០-ការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។ |













