| នាយកដ្ឋានស្រាវជ្រាវច្បាប់ |
| Thursday, 19 January 2012 09:03 |
|
នាយកដ្ឋានស្រាវជ្រាវច្បាប់
១-រចនាសម្ព័ន្ធ នាយកដ្ឋានស្រាវជ្រាវច្បាប់ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។ នាយកដ្ឋានស្រាវជ្រាវច្បាប់ ចែកជា៦ ការិយាល័យ គឺការិ-យាល័យរបៀប ការិយាល័យគ្រប់គ្រងឯកសារច្បាប់ និងបច្ចេកវិទ្យាថ្មី ការិយាល័យនីតិសាធារណៈ ការិយាល័យនីតិឯកជន ការិយាល័យនីតិអន្តរជាតិ និងការិយាល័យនីតិព្រហ្មទណ្ឌ។ ការិយាល័យនីមួយៗមានប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។
២-តួនាទី និង ភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋានស្រាវជ្រាវច្បាប់ មានតួនាទីផ្តល់សេវាផ្នែកច្បាប់គ្រប់វិស័យ ជូនគណៈកម្មការទាំង៩ សមាជិក សមាជិកាព្រឹទ្ធសភាគ្រប់រូប និងជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២.២-ភារកិច្ច ៖ នាយកដ្ឋានស្រាវជ្រាវច្បាប់ មានភារកិច្ចដូចខាងក្រោម៖ ១-ការងារវិភាគផ្តល់យោបល់ និងពិគ្រោះយោបល់ផ្នែកច្បាប់។ ២-ការងារធ្វើវិសោធនកម្មច្បាប់(មានសំណើ)។ ៣-ការងារតាក់តែងសេចក្តីព្រាង សេចក្តីស្នើច្បាប់ (មានសំណើ)។ ៤-ការងារស្រាវជ្រាវច្បាប់។ ៥-ការងារផ្តល់យោបល់លើវិស័យច្បាប់នានា។ ៦-ការងារធ្វើផែនការ កម្មវិធីការងារ និងរៀបចំគម្រោងតម្រូវការសម្ភារ ថវិកា និងការគ្រប់គ្រងសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន ៧-ការងារតាមដានដំណើរការកសាងច្បាប់ អនុវត្តច្បាប់ និងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ ៨-ការងារគ្រប់គ្រងឯកសារច្បាប់ និងបច្ចេកវិទ្យាព័ត៌មានក្នុងនាយកដ្ឋាន។ ៩-ការងារគ្រប់គ្រងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយផ្សេងៗ របស់មន្ត្រីបុគ្គលិក។ ១០-ការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។ |













