|
ថ្ងៃព្រហស្បតិ៍ ទី19ខែមករាឆ្នាំ2012ម៉ោង08:29 |
បណ្ណសារដ្ឋាន
 |
ឈ្មោះ លោក ប៉ាវ ភីរុណ មុខតំណែង ប្រធាននាយកដ្ឋាន លេខទូរស័ព្ទ ០១២ ៩៩០ ៦៩០៣
|
 |
ឈ្មោះ លោក សេង សម្បតិ្ត មុខតំណែង អនុប្រធាននាយកដ្ឋាន លេខទូរស័ព្ទ ០១៧ ៩១១ ៧៩៧
|
 |
ឈ្មោះ លោកស្រី ប៉ែន ឌឿន មុខតំណែង អនុប្រធាននាយកដ្ឋាន លេខទូរស័ព្ទ ០១២ ៣១៥ ០០៦ |
 |
ឈ្មោះ ប៊ី សុក្របណ្ឌិត មុខតំណែង អនុប្រធាននាយកដ្ឋាន លេខទូរស័ព្ទ ០១២ ៤៤៤ ៣០០
|
ក-តួនាទី បណ្ណសារដ្ឋានមានតួនាទីទទួលបន្ទុកលើការងារផ្តល់សេវាគ្រប់គ្រងថែរក្សាសំណុំលិខិតឯកសាររបស់ស្ថាប័នឲ្យបានគង់វង្សល្អ និងធ្វើបញ្ជីស្ថិតិរាល់សំណុំលិខិតទាំងអស់របស់អង្គភាព នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យមានសន្តិសុខ សុវត្ថភាព ងាយស្រួលក្នុងការស្វែងរកក្នុងពេលចាំបាច់ ។
២-ភារកិច្ច ១-ប្រមែប្រមូលឯកសារ ដើម្បីថែរក្សា និងធើ្វចំណាត់ថ្នាក់ឯកសារ សម្រាប់បម្រើការស្រាវជ្រាវនៅបណ្ណសារដ្ឋានព្រឹទ្ធសភា ២-សហការណែនាំ និងជួយដល់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យចេះចងក្រងសំណុំលិខិតឯកសារតាមលក្ខណៈបចេ្ចកទេស ដើម្បីងាយស្រួលបញ្ជូនសំណុំលិខិតទាំងនោះទៅតម្កល់នៅបណ្ណសារដ្ឋានព្រឹទ្ធសភា ៣-ធ្វើការណែនាំទៅលើការរៀបចំធ្វើស្ថិតិសំណុំឯកសារ របស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៤-គ្រប់គ្រងថែរក្សាសំណុំលិខិតឯកសាររបស់ស្ថាប័នឲ្យបានគង់វង្សយូរអងែ្វងតាមលក្ខណៈបចេ្ចកទេស និងធើ្វបញ្ជីស្ថិតិគ្រប់គ្រងរាល់សំណុំឯកសារទាំងអស់ដែលអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រគល់ឲ្យ ដើប្បី ងាយស្រួលក្នុងការសែ្វងរក និងប្រើប្រាស់នៅពេលមានតម្រូវការចាំបាច់ ៥-ចងក្រង និងតម្កល់ឯកសារផ្លូវការ ឯកសារសម្ងាត់ ឯកសារហាមឃាត់ ឯកសារប្រវត្តិសាស្រ្ត សេចក្តីសមេ្រច និងកិច្ចព្រមព្រៀងផេ្សងៗរបស់ព្រឹទ្ធសភាទៅតាមលក្ខណៈបចេ្ចកទេស ៦-បម្រើរាល់សំណូមពរនៃការសិក្សាស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសាធារណជន(ក្នុងករណីមានការអនុញ្ញាតពីស្ថាប័ន) ៧-ពិនិត្យ និងកែសម្រួលចងក្រងឡើងវិញនូវសំណុំលិខិតណាដែលចងក្រងពុំទាន់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការចងក្រង សំណុំលិខិត ៨-លើកផែនការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍន៍បចេ្ចកទេសដោយសហប្រតិបត្តិការជាមួយជាតិ និងអន្តរជាតិ ៩-រៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និងផែនការថវិការរបស់អង្គភាព ១០-បំពេញភារកិច្ចផេ្សងៗទៀតដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រគល់ឲ្យ
|