19 | 05 | 2013 
Search
WebSenate
Main Menu
Senator
Organization
Web User Login
Private Message
Social Network
AddThis Social Bookmark Button
---------------------------
Information
Press Release
Commission News
នាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ
Note des utilisateurs: / 6
MauvaisTrès bien 
Jeudi, 19 Janvier 2012 08:22

នាយកដ្ឋានពិធីការ​ និង​ទំនាក់ទំនង​អន្តរជាតិ

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋាន​ពិធីការ និង​ទំនាក់ទំនងអន្តរជាតិ ដឹកនាំ​ដោយ​ប្រធាន ​១រូប ​និង​មាន​អនុប្រធាន ជាជំនួយការ ។ នាយកដ្ឋានពិធីការ​ និង​ទំនាក់ទំនង​អន្តរជាតិ​ ចែក​ចេញ​ជា ៦ ការិយាល័យៈ ​១-ការិយាល័យរបៀប ​២-ការិយាល័យពិធីការ​ ៣-ការិយា​ល័យ​ទំនាក់ទំនងសាធារណៈ​ ៤-ការិយាល័យ បកប្រែ ​៥-ការិយាល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ ៦-ការិយាល័យសហប្រតិបត្តិការ ​ការិយាល័យនីមួយៗ ​ដឹកនាំ​ដោយ​ប្រធាន​ ១រូប និង​មាន​អនុប្រធាន ជាជំនួយការ ។

 

២-តួនាទី និងភារកិច្ច

២.១-តូនាទី ៖

នាយកដ្ឋាន​ពិធីការ និងទំនាក់ទំនង​អន្តរជាតិ ​ជាអង្គភាព​ចំណុះ​អគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា ទទួលបន្ទុក​ការងារខាងពិធីការ ​ទំនាក់ទំនង ​សាធារណៈ ​និងទំនាក់​ទំនង​អន្តរជាតិ​របស់ស្ថាប័ន ព្រឹទ្ធសភា ។

 

២.២-ភារកិច្ច ៖

នាយកដ្ឋានពិធីការ និង​ទំនាក់ទំនងអន្តរជាតិ​មានភារកិច្ច​ដូចខាងក្រោមៈ

១-ចាត់ចែងទទួល និងជូនដំណើរ​គណៈប្រតិភូជាតិ ​និងអន្តរជាតិ ។

២-ទទួលរៀបចំពិធីនានាជូន​ថ្នាក់ដឹកនាំព្រឹទ្ធសភា​ និង​អគ្គលេខាធិការដ្ឋាន​ ។

៣-លើកគម្រោង​ថវិកាចាត់ចែង​សំបុត្រយន្តហោះ​ រៀបចំ​បែបបទ​សុំលិខិត​ឆ្លងដែន ទិដ្ឋាការជូន សមាជិកព្រឹទ្ធសភា និងមន្រ្តី​រាជការ​នៃអគ្គលេខាធិការដ្ឋាន​ដែល​ត្រូវ​ទៅ​បំពេញបេសកកម្មនៅក្រៅ ប្រទេស ។

៤-ទទួលបន្ទុកការងារទាំងឡាយណា​ដែលពាក់ព័ន្ធ​ជាមួយ​សភា​ប្រទេស​ជាមិត្ត​ និង​ការងារក្រុមមិត្ត ភាព ។

៥-រៀបចំជំនួយ​ស្មារតី និងឯកសារ​នានា​សំរាប់​ធ្វើសវនាការ​ជាមួយ​គណៈ​ប្រតិភូ​បរទេស និងឯកសារ សំរាប់​បំរើ បេសកកម្ម​ទៅក្រៅប្រទេស ។

៦-ទទួល​បន្ទុក​តាមដាន​គម្រោង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ព្រឹទ្ធសភា​ជាមួយ​អង្គការ អន្តរជាតិ នានាដូចជាៈ UNDP, CIDA, KAF ។

៧-ទទួល​បន្ទុក​ការងារ​សហប្រតិបត្តិការរវាង​ព្រឹទ្ធសភា ​និង​អង្គការតំបន់​ និង​អន្តរជាតិក្នុងក្របខ័ណ្ឌ AIPA, IPU, APF, APPF, AAPP​, WTO​, ASEAN​ EU Parliaments, HABITAT, APPCED, IIFWP ។

៨-សិក្សាស្រាវជ្រាវ​ជាមួយ​អង្គការអន្តរជាតិក្នុងស្រុក​ ​ស្ថាប័ន​សភា​អន្តរជាតិ​ពាក់ព័ន្ធ ដើម្បីប្រមូល ព័ត៌មាន កសាង​ឯកសារ​ស្តីអំពី​របប​ឧបត្ថម្ភ​សំរាប់​សមាជិក​ព្រឹទ្ធសភា និង​មន្រ្តី​ឲ្យសមស្រប​ទៅនឹង សភាពការណ៍​វិវឌ្ឍន៍នៅក្នុង​ តំបន់​ និង​សកល​លោក​សំរាប់បេសកកម្មនៅក្រៅប្រទេស ។

៩-ចងក្រងឯកសារចាំ​បាច់នានា ដើម្បីបំរើការងារ​ទំនាក់ទំនង​អន្តរជាតិ​ ។

១០-ផ្តល់អនុសាស​ន៌អំពីការងារសហប្រតិបត្តិការ​អន្តរជាតិ ​(យុទ្ធសាស្រ្ត-យុទ្ធ​វិធី) តាមដំណាក់កាល​នីមួយៗ និងលទ្ធភាព​អូសទាញជំនួយ​ និង​ការគាំទ្រ ។

១១-បកបែ្រលិខិត​ និងឯកសារផ្សេងៗ​ ព្រមទាំង​បកប្រែ​ផ្ទាល់មាត់​សម្រាប់​ជំនួប​ជាមួយ​ភ្ងៀវអន្តរជាតិ ។

១២-អម​គណៈប្រតិភូ​ទៅបំពេញ​បេសកកម្ម​ក្រៅប្រទេស ដើម្បី​បំរើ​ការងារ​បកប្រែ​ និងជាលេខាធិការ ឲ្យគណៈប្រតិភូ ។

១៣-ទំនាក់ទំនងជាមួយគណៈកម្មការ​រៀបចំបុណ្យជាតិ-អន្តរជាតិ​ ​និងក្រសួង​ពាក់ព័ន្ធ​ ដើម្បីចូលរួម រៀបចំទិវា បុណ្យជាតិ-អន្តរជាតិ និងដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូជាន់ខ្ពស់ ។

១៤-ទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត-​ក្រុងស្រុកឃុំ-សង្កាត់​ជាមុន ដើម្បី​រៀបចំ​ពិធីចុះសួរ​សុខ​ទុក្ខចែក អំណោយ ដល់ប្រជាជន និងពិធីផ្លូវការ​ដទៃ​ទៀត​របស់​ថ្នាក់​ដឹកនាំ និងភ្ញៀវបរទេស​របស់ព្រឹទ្ធសភាធ្វើ ទស្សនកិច្ច ។

 
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------