| អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ |
| ថ្ងៃព្រហស្បតិ៍ ទី19ខែមករាឆ្នាំ2012ម៉ោង08:20 | ||||||
|
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
១-តួនាទី ៖ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានតួនាទី ផ្តល់សេវាលើការងារព័ត៌មាន ការងារពិធីការ ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនង អន្តរជាតិ គ្រប់គ្រងសៀវភៅ តម្កល់ឯកសារ សេវាស្រាវជ្រាវ និងគ្រប់គ្រងការងាររដ្ឋបាលទៅតាមប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថាប័នព្រឹទ្ធសភា ។
២-ភារកិច្ច ៖ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ មានភារកិច្ចដូចខាងក្រោម៖ ១-រ៉ាប់រងផ្តល់សេវា ប្រមូល និងផ្សព្វផ្សាយព័ត៌មានរាល់គ្រប់សកម្មភាពរបស់ព្រឹទ្ធសភា និងអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភាជូនដល់ប្រជាពលរដ្ឋ ២-ផ្តល់សេវាពិធីការ ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភា ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ៣-ផ្តល់សេវាខាងឯកសារ ការស្រាវជ្រាវ ការគ្រប់គ្រងសៀវភៅ និងតម្កល់ឯកសារតាមប្រព័ត៌មានវិទ្យា ជូនដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងសាធារណជនជាតិ និងអន្តរជាតិ ៤-ផ្តល់សេវាស្រាវជ្រាវ និងផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានវិទ្យា និងរៀបចំការគ្រប់គ្រងរដ្ឋរបាលរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា និងប្រាស្រ័យឆ្លើយឆ្លង ជូនដល់ស្ថាប័ន ព្រឹទ្ធសភា និងសាធារណជន ជាតិ-អន្តរជាតិ ៥-រៀបចំផែនការការងារ សម្រាប់កំណត់ទិសដៅ និងគោលដៅដែលអគ្គនាយកដ្ឋានត្រូវដំណើរការ អនុវត្ត ៦-រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់អគ្គនាយកដ្ឋាន ដើម្បីធានាបានប្រសិទ្ធ ភាពការងារ ៧-បំពេញការងារដោយឡែកទៀត តាមការណែនាំរបស់អគ្គលេខាធិការ។
|
||||||
















