| នាយកដ្ឋានគ្រប់គ្រងអគារ |
| Wednesday, 18 January 2012 18:28 |
|
នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ឌ និងសំណង់
១-រចនាសម្ព័ន្ធ នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ឌ និងសំណង់ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ។ នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ឌ និងសំណង់ ដឹកនាំដោយប្រធាន ០១រូប និងមានអនុប្រធាន ជាជំនួយការ ចែកជា ០៥ការិយាល័យ គឺការិយាល័យរបៀប ការិយាល័យ ជួសជុល ការិយាល័យសារពើ-ភ័ណ្ឌ ការិយាល័យផែនការ និងសំណង់ និងការិយាល័យគ្រប់គ្រងអគារ ។
២-តួនាទី និងភារកិច្ច របស់នាយកដ្ឋាន ២.១- តួនាទី ៖ នាយកដ្ឋានគ្រប់គ្រងអាគារ សាពើភ័ណ្ឌ និងសំណង់ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មាន តួនាទី ៖ -ផ្តល់សេវាមធ្យោបាយ និងទីកន្លែងធ្វើការងារ ជូនសមាជិក និងមន្ត្រីរាជការព្រឹទ្ធសភា ។ -គ្រប់គ្រង និងថែទាំចលនៈ និងអចលនៈទ្រព្យ របស់ព្រឹទ្ធសភា ។
២.២-ភារកិច្ច ៖ នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ឌ និងសំណង់ មានភារកិច្ចដូចខាងក្រោម ៖ -ការងារគ្រប់គ្រង និងថែទាំចលនៈ និងអចលនៈទ្រព្យ ។ -ការងារកសាងប្រវត្តិ និងប្លង់មេហេដ្ឋារចនាសម្ព័ន្ធ របស់ស្ថាប័ន ។ -ការងារត្រួតពិនិត្យ និងផ្តល់សេវាទព្វសំភារៈរបស់សាលប្រជុំ និងសាលសិក្ខាសាលាផ្សេងៗ ។ -ចូលរួមក្នុងការងារលទ្ធកម្មសំណង់ និងត្រួតពិនិត្យបច្ចេកទេសពេលសាងសង់។ -ការងារជំរះបញ្ជីចលនៈ និងអចលនៈទ្រព្យ ដែលផុតកំណត់ការប្រើប្រាស់ ។ -រៀបចំផែនការយុទ្ធសាស្ត្រ ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលធនធានមនុស្សរបស់នាយកដ្ឋាន ។ -ការងារផែនការសេចក្តីត្រូវការសំភារៈ មធ្យោបាយ និងថវិកា របស់នាយកដ្ឋាន។ -ការងារគ្រប់គ្រង និងការអនុវត្តន៍បទបញ្ជាផ្ទៃក្នុង ព្រមទាំងគោលនយោបាយផ្សេងៗ របស់មន្ត្រីបុគ្គលិក ។ -បំពេញការងារផ្សេងទៀតតាមតម្រូវការ របស់ថ្នាក់ដឹកនាំចាត់តាំង ។ |













