19 | 03 | 2018 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
នាយកដ្ឋានហិរញ្ញវត្ថុ
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 7
អន់ល្អ 
ថ្ងៃពុធ ទី18ខែ​មករាឆ្នាំ2012ម៉ោង17:32

នាយកដ្ឋានហិរញ្ញវត្ថុ

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋាន​ហិរញ្ញវត្ថុ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ។ នាយកដ្ឋានហិរញ្ញវត្ថុ ដឹកនាំ​ដោយប្រធាន​ ០១រូប​ មាន​អនុប្រធាន​ជាជំនួយការ និងចែកជា ០៦​ការិយាល័យជំនាញ​ គឺ​ការិយាល័យរបៀប ការិយាល័យហិរញ្ញកិច្ច និងផែន ការថវិកា ​ការិយាល័យ​គណនេយ្យ ​ការិយាល័យ​ផ្គត់ផ្គង់ ការិយាល័យ​ថតចម្លង និង​ការិយាល័យដឹកជញ្ជូន ដែល​ការិយាល័យនីមួយៗ​ មាន​ប្រធាន ០១រូប និងមានអនុប្រធានជាជំនួយការ ។

 

២-តួនាទី និងភារកិច្ច

២.១-តួនាទី ៖

នាយកដ្ឋាន​ហិរញ្ញវត្ថុ មានតួនាទីផ្គត់ផ្គង់ សម្ភារ ថវិកា មធ្យោបាយ ​ផ្តល់សេវា​ដឹកជញ្ជូន និង​សម្រប​សម្រួល​ដឹកនាំ​ការអនុវត្ត​កម្មវិធីកំណែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់ស្ថាប័ន​ព្រឹទ្ធសភា ព្រមទាំង​សម្របសម្រួលលើ​គំរោងកម្មវិធី​ការងារ និង​ផែនការថវិកា ជាមួយគ្រប់អង្គភាព​ចំណាយ ចំណុះ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ព្រឹទ្ធសភា ។

 

២.២-ភារកិច្ច ៖

នាយកដ្ឋាន​ហិរញ្ញវត្ថុ មានភារកិច្ច​ដូច​ខាងក្រោម ៖

-រៀបចំ​ផែនការសកម្មភាព​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់​ស្ថាប័ន​ព្រឹទ្ធសភា កសាងបែបបទ វិធានការ នីតិវិធីថ្មីៗ និងធ្វើការ ផ្សព្វផ្សាយ​ ដាក់ឲ្យ​គ្រប់អង្គភាព​ចំណុះអគ្គលេខាធិការ ដ្ឋាន​ព្រឹទ្ធសភា ចូលរួមអនុវត្ត ។

-សម្រប​សម្រួលជាមួយ​គ្រប់អង្គភាពចំណាយ​ចំណុះ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ក្នុង​ការរៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា (កម្មវិធីការងារ) និង​កសាង ​ផែនការ​ថវិកា​ប្រចាំឆ្នាំ ។

-ពិនិត្យ និងវាយតម្លៃលើផែនការថវិកា ដែលគ្រប់អង្គភាព​ចំណាយបាន​ស្នើឡើង​ ដោយ​កសាងឲ្យ​បាននូវគម្រោង​ផែនការ​ថវិកា​រួមប្រចាំឆ្នាំមួយ​ របស់​ស្ថាប័ន​ព្រឹទ្ធសភា។

-ធ្វើការបែងចែក​កញ្ចប់​ថវិកា និង​ត្រួតពិនិត្យលើផែនការ​ចំណាយ​ប្រចាំខែ​ ត្រីមាស និងប្រចាំឆ្នាំ ។

-កសាង​គោលការណ៍ និងនីតិវិធី​ហិរញ្ញវត្ថុនានា របស់​ស្ថាប័ន​ព្រឹទ្ធសភា​ ហើយ​ផ្សព្វផ្សាយ​ឲ្យ​គ្រប់​អង្គភាពចំណាយអនុវត្ត ។

-រៀបចំ​ផែនការ​លទ្ធកម្ម​សាធារណៈ​ប្រចាំ​ត្រីមាស និងប្រចាំឆ្នាំ​ ​ផ្ញើជូន​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

-គ្រោងកម្មវិធីចំណាយថវិកាប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ​ ​ផ្ញើជូនក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

-រៀបចំតារាង​ប្រាក់បៀវត្ស ប្រាក់បំណាច់ ប្រាក់បេសកកម្ម​ ​ប្រាក់សង្គមកិច្ច ប្រាក់ដំណើរការប្រចាំខែ និងប្រាក់ពិនិត្យ-ព្យាបាលជម្ងឺ​ ​ជូនថ្នាក់ដឹកនាំ​​ព្រឹទ្ធសភា​ គណៈកម្មការជំនាញទាំង៩​ គណៈកម្មការនារី​របស់​ព្រឹទ្ធសភា និង​ជូន​សមាជិក​ព្រឹទ្ធសភា​​ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការ​នៃ អគ្គលេ ខាធិការដ្ឋាន​ព្រឹទ្ធសភា​ ។

-បង្វែរ និងបើកផ្តល់នូវប្រាក់បៀវត្ស ប្រាក់បំណាច់ ​ប្រាក់បេសកកម្ម​ ប្រាក់​សង្គមកិច្ច ប្រាក់ដំណើរការ ប្រចាំខែ​ និងប្រាក់ពិនិត្យ​-ព្យាបាលជម្ងឺ​ ជូនដល់​ថ្នាក់ដឹកនាំ​ ព្រឹទ្ធសភា គណៈកម្មការជំនាញទាំង៩​ គណៈកម្មការនារី​ ​និងិសមាជិក​ព្រឹទ្ធសភា​ ទីប្រឹក្សា និងមន្ត្រីរាជការនៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ។

-ត្រួតពិនិត្យ និងលើកយោបល់លើ​សំណើសុំទូទាត់ថវិកា​ សម្ភារ ​ប្រេងឥន្ធនៈ​ និង​ការជួសជុលរថយន្ត ​ជូនថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ ​និង អគ្គលេខាធិការដ្ឋាន​ ព្រឹទ្ធសភា។

-ដោះស្រាយ​ថវិកា ​និងផ្គត់ផ្គង់សម្ភារ ជូន​ស្ថាប័នព្រឹទ្ធសភា​ ​និងគ្រប់​អង្គភាព​ចំណុះ​អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ។

-ធ្វើបញ្ជីចំណូល-ចំណាយថវិការបស់ព្រឹទ្ធសភា​ ​និងបិទបញ្ជី​គណនេយ្យ​ទូទាត់​ប្រចាំ​ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ ដើម្បី​រាយការណ៍ជូន​ថ្នាក់ដឹកនាំ ។

-គ្រប់គ្រង ថែទាំ ជួសជុលរថយន្ត និងផ្តល់សេវាដឹកជញ្ជូន ។

-ប៉ាន់ស្មានលើការចំណាយថវិកា​ជាក់ស្តែង ដើ​ម្បីធ្វើ​និយ័តកម្ម​ ឬស្នើ​សុំឥណទាន​បន្ថែម​សម្រាប់​ធានា ការចំណាយប្រចាំឆ្នាំ​ របស់​ស្ថាប័ន​ព្រឹទ្ធសភា ។

-គ្រប់គ្រង និងបណ្តុះបណ្តាល​ធនធានមនុស្ស​ ​ក្នុងនាយកដ្ឋាន ។

-វិភាគ និងវាយតម្លៃ​លើលទ្ធផល​សំរេចបានប្រចាំខែ​ ត្រីមាស ​ឆមាស ​និងប្រចាំ​ឆ្នាំ របស់​ស្ថាប័ន​ព្រឹទ្ធសភា ដើម្បីរកឲ្យ​ឃើញនូវលទ្ធផល​សម្រេច​ចុងក្រោយ​ និង​ផល​ប៉ះពាល់ ។

-រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការ​ប្រតិបត្តិ​របស់​នាយកដ្ឋាន ។

-បំពេញការងារផ្សេងៗទៀត តាមតម្រូវការ​របស់ថ្នាក់លើ ។
 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម