| នាយកដ្ឋានធនធានមនុស្ស |
| ថ្ងៃពុធ ទី18ខែមករាឆ្នាំ2012ម៉ោង17:30 |
|
នាយកដ្ឋានធនធានមនុស្ស
១-រចនាសម្ព័ន្ធ នាយកដ្ឋានធនធានមនុស្ស ជាអង្គភាពមួយចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ហិរញ្ញវត្ថុ នៃអគ្គលេខាធិ ការដ្ឋានព្រឹទ្ធសភា ។ នាយកដ្ឋានធនធានមនុស្ស ដឹកនាំដោយ ប្រធានមួយរូប និងមានអនុប្រធានជាជំនួយការ ។ នាយកដ្ឋានធនធានមនុស្សមានការិយាល័យចំណុះចំនួន ០៥ គឺ ការិយាល័យរបៀប ការិយាល័យគោលនយោបាយ ការិយាល័យ បៀវត្ស-ពលកម្ម ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស (មាន ០២ផ្នែក គឺផ្នែកត្រួតពិនិត្យវាយតម្លៃការបណ្តុះបណ្តាល និងផ្នែកផែនការអភិវឌ្ឍន៍)។ ការិយាល័យនីមួយៗ ដឹកនាំ ដោយប្រធានមួយរូប និងមានអនុប្រធានជាជំនួយការ ។
២-តួនាទី និងភារកិច្ច របស់នាយកដ្ឋាន ២.១-តួនាទី ៖ នាយកដ្ឋានធនធានមនុស្ស មានតួនាទីសម្របសម្រួល និងគ្រប់គ្រងមន្រ្តីរាជការចាប់ពីពេលចូលបម្រើការងាររហូតដល់ពេលចូលនិវត្តន៍ឲ្យទទួលបានភាពកក់ក្តៅ និងមានជំនឿជឿជាក់លើការវិវត្តន៍ឈានឡើងក្នុងអាជីពរបស់ខ្លួន ព្រមទាំងមានសិទ្ធិទទួលបៀវត្ស ប្រាក់សោធននិវត្តន៍ និងលាភការផ្សេងៗ និងមានកាតព្វកិច្ចបម្រើសេវាសាធារណៈ ស្របតាមបទបញ្ជា និងបទបញ្ញត្តិនៃច្បាប់លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ និងច្បាប់ជាធរមានផ្សេងៗទៀតរបស់រដ្ឋ។
២.២-ភារកិច្ច ៖ នាយកដ្ឋានធនធានមនុស្ស មានភារកិច្ចដូចខាងក្រោម ៖ ១-សហការ និងសម្របសម្រួលក្នុងការសិក្សាស្រាវជ្រាវ វិភាគលើការងារ និងជំនាញតាមនាយកដ្ឋាននានា ដើម្បីបង្កើតតម្រូវការជាក់លាក់មួយសម្រាប់ការងាររបស់មន្ត្រីរាជការម្មាក់ៗ ឲ្យស្របតាមទិសដៅ ។ ២-រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស ដែលពាក់ព័ន្ធលើការធានាដល់សេចក្ដីត្រូវការខាងកម្លាំងពលកម្ម ជំនាញ និងឯកទេស ព្រមទាំងបទពិសោធន៍នាពេលបច្ចុប្បន្ន និងអនាគតរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ៣-គ្រប់គ្រងស្ថានភាពតម្រូវការពលកម្ម និងជំនាញរបស់មន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីរក្សាបាននូវនិរន្តរភាព និងប្រក្រតីភាពការងារ ។ ៤-សិក្សាស្រាវជ្រាវ បង្កើតគោលនយោបាយនានា ដើម្បីជាប្រយោជន៍ដល់អ្នករាជការ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ ៥-សហការបង្កើត និងអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស តម្រង់ទិស និងបណ្តុះបណ្តាលមន្ត្រីរាជការទូទៅ ។ ៦-រៀបចំ និងថែរក្សាទុកដាក់ សំណុំឯកសារ ព្រមទាំងឯកសារផ្សេងៗ របស់សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការ របស់អគ្គលេខាធិការដ្ឋានពឹទ្ធសភា ។ ៧-សម្របសម្រួលការងារជម្រុញលើកទឹកចិត្ត និងការផ្តល់ឱកាសក្នុងការអភិវឌ្ឍអាជីពរបស់មន្ត្រីរាជការ ។ ៨-សហការត្រួតពិនិត្យ និងវាយតម្លៃលើវគ្គសិក្សា និងលទ្ធផលការងារក្រោយវគ្គសិក្សានីមួយៗ ។ ៩-សហការរៀបចំប្រព័ន្ធវាយតម្លៃលើប្រតិបត្តិការការងាររបស់មន្ត្រីរាជការម្នាក់ៗ ។ ១០-សហការក្នុងការត្រួតពិនិត្យ និងវាយតម្លៃការងារមន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រយៈពេល ០១ឆ្នាំម្តង និងបូកសរុប ០២ឆ្នាំម្តង ។ ១១-សហការ និងជួយជាមគ្គុទេសក៍ ឬជាអជ្ញាកណ្តាលក្នុងការធ្វើការវាយតម្លៃការងារ របស់មន្ត្រីរាជការ តាមការស្នើសុំរបស់នាយកដ្ឋាននានា ។ ១២-សហការជួយក្នុងការពិគ្រោះយោបល់ និងផ្តល់ជាដំណោះស្រាយជម្លោះក្នុងមុខជំនាញរបស់មន្ត្រីរាជការ ។ ១៣-រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការប្រតិបត្តិ និងផែនការការងារ របស់នាយកដ្ឋាន ។ ១៤-ទទួលរ៉ាប់រងបំពេញភារកិច្ច ដោយឡែកផ្សេងៗទៀត តាមសំណូមពររបស់ថ្នាក់លើ ។ |













