18 | 05 | 2013 
Search
WebSenate
Main Menu
Senator
Organization
Web User Login
Private Message
Social Network
AddThis Social Bookmark Button
---------------------------
Information
Press Release
Commission News
នាយកដ្ឋានធនធានមនុស្ស
Note des utilisateurs: / 2
MauvaisTrès bien 
Mercredi, 18 Janvier 2012 17:30

នាយកដ្ឋានធនធានមនុស្ស

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋាន​ធនធាន​មនុស្ស ជាអង្គភាព​មួយ​ចំណុះ​អគ្គនាយកដ្ឋាន​រដ្ឋបាល ហិរញ្ញ​វត្ថុ នៃ​អគ្គលេខាធិ ការដ្ឋាន​ព្រឹទ្ធសភា ។ នាយកដ្ឋាន​ធនធាន​មនុស្ស ​ដឹកនាំ​ដោយ ប្រធាន​មួយរូប និង​មានអនុប្រធាន​ជាជំនួយការ ។ នាយកដ្ឋាន​ធនធាន​មនុស្ស​មាន​ការិយាល័យ​ចំណុះ​ចំនួន ០៥ គឺ ការិយាល័យ​របៀប ការិយាល័យ​គោល​នយោបាយ​ ការិយាល័យ បៀវត្ស-ពលកម្ម ការិយាល័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​(មាន ០២ផ្នែក គឺ​ផ្នែក​ត្រួត​ពិនិត្យវាយតម្លៃ​ការបណ្តុះបណ្តាល និង​ផ្នែក​ផែនការអភិវឌ្ឍន៍)។ ​ការិយាល័យ​នីមួយៗ ដឹកនាំ ដោយប្រធាន​មួយរូប និង​មានអនុប្រធាន​ជាជំនួយការ ។

 

២-តួនាទី និងភារកិច្ច របស់នាយកដ្ឋាន

២.១-តួនាទី ៖

នាយកដ្ឋានធនធានមនុស្ស មាន​តួនាទី​សម្របសម្រួល និង​គ្រប់គ្រង​មន្រ្តី​រាជការ​ចាប់ពីពេល​ចូល​បម្រើ​ការងារ​រហូត​ដល់ពេលចូលនិវត្តន៍​ឲ្យទទួល​បាន​ភាព​កក់ក្តៅ និង​មានជំនឿ​ជឿជាក់​លើ​ការ​វិវត្តន៍​ឈាន​ឡើង​ក្នុង​អាជីព​របស់​ខ្លួន ព្រម​ទាំង​មាន​សិទ្ធិ​ទទួល​បៀវត្ស ប្រាក់សោធននិវត្តន៍ និង​លាភការ​ផ្សេងៗ និង​មាន​កាតព្វកិច្ច​បម្រើ​សេវា​សាធារណៈ ស្របតាមបទបញ្ជា និង​បទបញ្ញត្តិ​នៃច្បាប់លក្ខន្តិកៈ​មន្រ្តី​រាជការ​នៃ​ក្រុម​នីតិបញ្ញត្តិ និង​ច្បាប់​ជាធរមាន​ផ្សេងៗ​ទៀត​របស់រដ្ឋ។

 

២.២-ភារកិច្ច ៖

នាយកដ្ឋាន​ធនធាន​មនុស្ស មាន​ភារកិច្ច​ដូច​ខាង​ក្រោម ៖

១-សហការ និង​សម្រប​សម្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ វិភាគ​លើ​ការងារ និង​ជំនាញ​តាម​នាយកដ្ឋាន​នានា ដើម្បី​បង្កើត​តម្រូវ​ការជាក់លាក់​មួយ​សម្រាប់​ការងារ​របស់​មន្ត្រីរាជការ​ម្មាក់ៗ ឲ្យ​ស្របតាម​ទិសដៅ ។

២-រៀបចំ​ផែនការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដែលពាក់ព័ន្ធ​លើ​ការ​ធានា​ដល់សេចក្ដី​ត្រូវការ​ខាងកម្លាំងពលកម្ម ជំនាញ និងឯកទេស ព្រមទាំង​បទពិសោធន៍​នាពេល​បច្ចុប្បន្ន និង​អនាគត​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។

៣-គ្រប់គ្រង​ស្ថានភាព​តម្រូវការ​ពលកម្ម និង​ជំនាញ​របស់​មន្ត្រីរាជការ​អគ្គលេខា​ធិការ​ដ្ឋានព្រឹទ្ធសភា ដើម្បីរក្សាបាននូវនិរន្តរភាព និងប្រក្រតីភាពការងារ ។

៤-សិក្សា​ស្រាវជ្រាវ បង្កើត​គោលនយោបាយ​នានា ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាជការ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

៥-សហការ​បង្កើត និង​អនុវត្តគម្រោងអភិវឌ្ឍន៍ធនធាន​មនុស្ស ​តម្រង់ទិស​ និង​បណ្តុះ​បណ្តាល​មន្ត្រីរាជការទូទៅ ។

៦-​រៀបចំ និង​ថែរក្សាទុក​ដាក់ សំណុំ​ឯកសារ ព្រម​ទាំងឯកសារផ្សេងៗ​ របស់​សមាជិក​ព្រឹទ្ធសភា និង​មន្ត្រីរាជការ របស់អគ្គលេខាធិការដ្ឋានពឹទ្ធសភា ។

៧-សម្រប​សម្រួល​ការងារ​ជម្រុញ​លើក​ទឹកចិត្ត និង​ការ​ផ្តល់​ឱកាស​ក្នុង​ការអភិវឌ្ឍ​អាជីព​របស់​មន្ត្រីរាជការ ។

៨-សហការ​ត្រួតពិនិត្យ និង​វាយតម្លៃលើ​វគ្គសិក្សា និង​លទ្ធផល​ការងារ​ក្រោយ​វគ្គ​សិក្សា​នីមួយៗ ។

៩-សហការ​រៀបចំ​ប្រព័ន្ធ​វាយ​តម្លៃ​លើប្រតិបត្តិការ​ការងារ​របស់​មន្ត្រី​រាជការ​ម្នាក់ៗ ។

១០-សហការ​ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការងារ​មន្ត្រី​រាជការ​អគ្គលេខាធិ​ការដ្ឋានព្រឹទ្ធសភា រយៈពេល ០១ឆ្នាំម្តង និងបូកសរុប ០២ឆ្នាំម្តង ។

១១-សហការ និងជួយជាមគ្គុទេសក៍ ឬជាអជ្ញា​កណ្តាល​ក្នុងការ​ធ្វើការ​វាយ​តម្លៃ​ការងារ របស់​មន្ត្រីរាជការ តាមការ​ស្នើសុំរបស់នាយកដ្ឋាននានា ។

១២-សហការ​ជួយ​ក្នុងការ​ពិគ្រោះយោបល់ និង​ផ្តល់​ជាដំណោះស្រាយ​ជម្លោះ​ក្នុង​មុខ​ជំនាញរបស់មន្ត្រីរាជការ ។

១៣-រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការប្រតិបត្តិ​ និងផែនការ​ការងារ របស់នាយកដ្ឋាន ។

១៤-ទទួល​រ៉ាប់រង​បំពេញ​ភារកិច្ច ដោយ​ឡែកផ្សេងៗទៀត តាម​សំណូមពរ​របស់​ថ្នាក់លើ ។
 
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------