| នាយកដ្ឋានរដ្ឋបាល |
| ថ្ងៃពុធ ទី18ខែមករាឆ្នាំ2012ម៉ោង17:28 |
|
នាយកដ្ឋានរដ្ឋបាល
១-រចនាសម្ព័ន្ធ នាយកដ្ឋានរដ្ឋបាលដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានជាជំនួយការ ចែកជា ០៤ ការិយាល័យ រួមមាន ៖ ការិយាល័យរដ្ឋបាលទូទៅ ការិយាល័យសង្គមកិច្ច ការិយាល័យទទួលពាក្យ បណ្ដឹង និងការិយាល័យសេវាកម្ម។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ០១រូប និងមានអនុប្រធានជាជំនួយការ។ ដោយឡែកការិយាល័យសេវាកម្ម ចែកជា ០៣ ផ្នែកមាន ៖ ផ្នែកអនាម័យ ផ្នែកសួនច្បារ និងផ្នែកស្តង់ដារទូរស័ព្ទ-វិទ្យុទាក់ទង ផ្នែកនីមួយៗ ដឹកនាំដោយប្រធានមួយរូប។
២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋានរដ្ឋបាល ជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ទទួលខុសត្រូវលើកិច្ចការរដ្ឋបាល សង្គមកិច្ច ទទួលពាក្យបណ្តឹង សេវាអនាម័យ សួនច្បារ និងទូរស័ព្ទ-វិទ្យុទាក់ទង ។
២.២-ភារកិច្ច ៖ នាយកដ្ឋានរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖ ១-គ្រប់គ្រងលិខិត ឯកសារចេញ-ចូលក្នុង និងក្រៅស្ថាប័ន ធ្វើជាច្រកចេញ-ចូលតែមួយ ។ ២-ជួយអ្នករាជការ ដែលជួបការលំបាកជាងគេក្នុងជីវភាព មានជម្ងឺធ្ងន់ធ្ងរ ជួបភ័យន្តរាយ ឬគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ។ ៣-ទទួលពាក្យបណ្តឹង ញ្ញត្តិ សំណូមពរពីម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ ។ ៤-វិភាគ និងផ្តល់យោបល់ អំពីដំណោះស្រាយបណ្តឹង ញ្ញត្តិ សំណូមពរជូនថ្នាក់ដឹកនាំ ។ ៥-សំអាតក្នុងអគារ ទីធ្លា ថែទាំ និងកែលម្អសួនច្បារក្នុងបរិវេណព្រឹទ្ធសភា ។ ៦-បម្រើភេសជ្ជៈ នំ ផ្លែឈើ ក្នុងសម័យប្រជុំព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងពិធីប្រជុំ ផ្សេងទៀតរបស់អគ្គលេខាធិការដ្ឋាន ។ ៧-ធ្វើលិខិតបេសកកម្ម អនុញ្ញាតច្បាប់របស់សមាជិក-សមាជិកាព្រឹទ្ធសភា និងស្រង់វត្តមានក្នុងសម័យ ប្រជុំព្រឹទ្ធសភា ។ ៨-ធ្វើលិខិតបេសកកម្ម ឧទ្ទេសនាម និងលិខិតអញ្ជើញអ្នករាជការចូលរួមក្នុងពិធីផ្សេងៗ ។ ៩-គ្រប់គ្រងត្រាព្រឹទ្ធសភា ត្រាអគ្គលេខាធិការដ្ឋាន និងត្រាឈ្មោះថ្នាក់ដឹកនាំ ។ ១០-ទំនាក់ទំនងការងារក្នុង និងក្រៅស្ថាប័ន ដើម្បីបម្រើសម័យប្រជុំព្រឹទ្ធសភា សិក្ខាសាលា និងពិធី ផ្សេងទៀត ។ ១១-គ្រប់គ្រងនិវត្តន៍ជន និងជនបាត់បង់កាយសម្បទាវិជ្ជាជីវៈ រហូតដល់ទទួលមរណភាព ។ ១២-ព្រាងគោលការណ៍ លិខិតបទដ្ឋានស្តីពីរបបសង្គមកិច្ច និងធ្វើសៀវភៅនិវត្តន៍ជន ជនបាត់បង់កាយសម្បទាវិជ្ជាជីវៈ។ ១៣-លើកផែនការសម្ភារ និងថវិកា ។ ១៤-លើកគម្រោងឥណទាននិវត្តន៍ជន និងជនបាត់បង់កាយសម្បទាវិជ្ជាជីវៈ។ ១៥-បូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ។ ១៦-កសាងផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ និងផែនការប្រតិបត្តិប្រចាំឆ្នាំ។ ១៧-លើកផែនការការងារប្រចាំខែ និងប្រចាំសប្តាហ៍ ។ ១៨-ទទួលបន្ទុកគ្រប់គ្រងសាលប្រជុំ សាលសិក្ខាសាលា និងសម្ភារក្នុងសាល។ ១៩-ចាត់ចែងផែនការបណ្តុះបណ្តាលជំនាញអ្នករាជការ ។ ២០-ទទួលការងារផ្សេងទៀតពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាន ។ |













