23 | 02 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 19
អន់ល្អ 
ថ្ងៃពុធ ទី18ខែ​មករាឆ្នាំ2012ម៉ោង17:24

អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ


general-news-finance01

អគ្គនាយក
ឯកឧត្តម ឈឹម ព្រះខ័ន
លេខទួរស័ព្ទ៖ ០១២ ៨២៨ ៩៣៧


lyrithy


general-news-finance03

អគ្គនាយករង
ឯកឧត្តម លីរិទ្ធី
លេខទួរស័ព្ទ៖ 012 824 376

អគ្គនាយករង
ឯកឧត្តម គឹម សុផា
លេខទួរស័ព្ទ៖ ០១២ ៧៣៧ ៧២៩


អគ្គនាយករង
ឯកឧត្តម ទេពចាន់អុន វុធីរក្ស
លេខទួរស័ព្ទ៖ ០១២ ៨២៩ ៣៥៧

អគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ ជា​អង្គភាព​ចំណុះ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន ០៦ ​នាយកដ្ឋាន​ និង ​០១ អង្គភាព គឺ នាយកដ្ឋាន​រដ្ឋបាល, នាយកដ្ឋានគ្រប់គ្រងបុគ្គលិក, នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស, នាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានគ្រប់គ្រងអាគា សារពើភ័ណ្ឌ និងសំណង់ នាយកដ្ឋានផែនការ និងបូកសរុប និងអង្គភាពសន្តិសុខ។

            អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយក ០១រូប និងមានអគ្គនាយរងជាជំនួយការ ។

ក- តួនាទី និងភារកិច្ច

        ១-តួនាទី

          អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មានតួនាទីក្នុង​ការផ្តល់សេវា​ការងាររដ្ឋបាល គ្រប់គ្រងបុគ្គលិក អភិវឌ្ឍន៍ធនធានមនុស្ស ផ្គត់ផ្គង់ថវិកា សម្ភារ ​និងមធ្យោបាយ ​ទីកន្លែង​ ធ្វើការ រៀបចំកសាងផែនការ-សរុបព្រមទាំងសេវាកម្ម​ទូទៅ បរិស្ថាន អនាម័យ និងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីរួមចំណែកធានារក្សា បាននូវនិរន្តរភាព និងប្រសិទ្ធភាព​ការងារ​របស់ស្ថាប័ន​ ។

          ២-ភារកិច្ច

          អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម ៖

          ១-សហការ​សម្រប​សម្រួល​ការគ្រប់គ្រង និង​រ៉ាប់រង​ការងារ​រដ្ឋបាល និង​ទទួល​ពាក្យ​       បណ្ដឹងរបស់ប្រជាពលរដ្ឋ

          ២-គ្រប់គ្រងមន្រ្តីបុគ្គលិក អភិវឌ្ឍសមត្ថភាពរបស់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន     ព្រឹទ្ធសភា

          ៣-ផ្តល់​សេវា​សង្គមកិច្ច ជូន​ដល់សមាជិក-សមាជិកា​ព្រឹទ្ធសភា ​អ្នករាជការ និវត្តន៍​         ជន និង​ជនបាត់បង់​សម្បទានវិជ្ជាជីវៈ ។

          ៤-សិក្សា​ស្រាវជ្រាវ និងបង្កើត​គោល​នយោបាយ ដើម្បី​ជាគុណ​ប្រយោជន៍​ជូន​    សមាជិក-សមាជិកាព្រឹទ្ធសភា អ្នករាជការ និងស្ថាប័ន ។

          ៥-កសាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​ថវិកា​ប្រចាំ​ឆ្នាំរបស់​ស្ថាប័នព្រម​ទាំង​សម្រប​      សម្រួល​ ​​ការអនុវត្ត​ថវិកា​

          ៦-ដឹកនាំ និង​អនុវត្ត​កម្មវិធីកំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ​របស់​ស្ថាប័ន ។

          ៧-ផ្តល់​សេវា​ផ្គត់ផ្គង់​មធ្យោបាយ ទីកន្លែង​ធ្វើការ ជូនដល់​សមាជិក​-សមាជិកា​     ព្រឹទ្ធសភា និង​អ្នក​រាជការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ។

          ៨-ធានា​រ៉ាប់រង​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់ក្នុង​ស្ថាប័ន

          ៩-រៀប​ចំផែន​ការ​ការងារ និងកំណត់ទិសដៅ ដែលត្រូវអនុវត្ត​របស់​នាយកដ្ឋាន​ និង​       អគ្គនាយកដ្ឋាន ។

          ១០-ធ្វើផែនការរបស់ព្រឹទ្ធសភា និងរបស់អគ្គលេខាធិកាដ្ឋាន និងរបាយការណ៍សរុប

          ១១-ការងារ​ផ្សេង​ទៀត ដែល​អគ្គលេខាធិការប្រគល់ឲ្យ ។

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម