| អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ |
| Mercredi, 18 Janvier 2012 17:24 |
|
អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ
១-រចនាសម្ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចែកជា ០៤ នាយកដ្ឋាន និង ០២ អង្គភាព គឺ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ឌ និងសំណង់ អង្គភាពស្ទូឌីយោ និងអង្គភាពសន្តិសុខ ។ អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយក ០១រូប និងមានអគ្គនាយករង ជាជំនួយការ។ ២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាអង្គភាពជំនាញចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានតួនាទីក្នុងការផ្តល់សេវាផ្គត់ផ្គង់ ថវិកា សម្ភារ មធ្យោបាយ ទីកន្លែង ធ្វើការ សេវាកម្មទូទៅ បរិស្ថាន អនាម័យ ធនធានមនុស្ស ស្ទូឌីយោ និងសន្តិសុខ ដើម្បីធានារក្សានិរន្តភាព និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន ។ ២.២-ភារកិច្ច ៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម ៖ ១-សហការសម្របសម្រួលការគ្រប់គ្រង និងរ៉ាប់រងការងាររដ្ឋបាល និងទទួលពាក្យបណ្ដឹងរបស់ព្រឹទ្ធសភា ។ ២-កសាងផែនការយុទ្ធសាស្ត្រថវិកា និងថវិកាប្រចាំឆ្នាំរបស់ស្ថាប័នព្រមទាំងសម្របសម្រួលការអនុវត្តថវិកាឱ្យមានប្រសិទ្ធភាព ។ ៣-ដឹកនាំ និងអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់ស្ថាប័ន ។ ៤-ផ្តល់សេវាផ្គត់ផ្គង់មធ្យោបាយ ទីកន្លែងធ្វើការ ជូនដល់សមាជិក-សមាជិកាព្រឹទ្ធសភា និងអ្នករាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ ៥-ផ្តល់សេវាសង្គមកិច្ច ជូនដល់សមាជិក-សមាជិកាព្រឹទ្ធសភា អ្នករាជការ និវត្តន៍ជន និងជនបាត់បង់សម្បទានវិជ្ជាជីវៈ ។ ៦-គ្រប់គ្រងមន្ត្រីបុគ្គលិកជំនាញ និងធនធានមនុស្ស ព្រមទាំងអភិវឌ្ឍន៍សមត្ថភាព របស់អ្នករាជការចាប់តាំងពីចូលរួមបំរើការងាររហូតដល់ពេលចូលនិវត្តន៍ ។ ៧-រៀបចំផែនការការងារ និងកំណត់ទិសដៅ ដែលត្រូវអនុវត្តរបស់នាយកដ្ឋាន និងអគ្គនាយកដ្ឋាន ។ ៨-ធានារ៉ាប់រងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងស្ថាប័ន ។ ៩-គ្រប់គ្រង និងអភិវឌ្ឍន៍ស្ទូឌីយោ ។ ១០-សិក្សាស្រាវជ្រាវ និងបង្កើតគោលនយោបាយ ដើម្បីជាគុណប្រយោជន៍ជូនសមាជិក-សមាជិកាព្រឹទ្ធសភា អ្នករាជការ និងស្ថាប័ន ។ ១១-ការងារផ្សេងទៀត ដែលអគ្គលេខាធិការប្រគល់ឲ្យ ។ |













