| លោកជំទាវ មាន សំអាន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ |
| ថ្ងៃសៅរ៍ ទី06ខែសីហាឆ្នាំ2011ម៉ោង07:00 |
|
ព្រះតេជគុណ ថៃ មិនហ្វូ តំណាងក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញប្រទេស វៀតណាម បានមានសង្ឃដីកាថា ឆ្លើយតបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានធ្វើចលនាសប្បុរសជន ពីប្រទេសចិន តៃវ៉ាន់ វៀតណាម ហុងកុង និងអូស្ត្រាលី ដើម្បីទិញសម្ភារៈជារទះរុញ រទះធាក់ ព្រមទាំងសម្ភារៈផ្សេងៗទៀតមកចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានាឳកាសនេះ។ ថ្លែងក្នុងឳកាសនោះលោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា តាមរយៈសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នេះជាលើកទី២ហើយដែលក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានចុះមកពិនិត្យព្យាបាល ព្រមទាំងបាន ចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ដែលនៅពេលេនេះមានការអញ្ជើញចូលរួមពីក្រុម សប្បុរសជនចំនួនពីរក្រុមគឺ ក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញ ប្រទេសវៀតណាម ដែលដឹកនាំដោយព្រះតេជគុណ ថៃ មិនហ្វូ និងក្រុមសប្បុរសជនសមាគមន៍គ្មានព្រំដែន ដែលដឹកនាំដោយលោក ងូ ខូកថាំង និងក្រុមគ្រូពេទ្យដែលមានឯកទេសជំងឺចំនួន០៦មុខរួមមាន ការពិនិត្យព្យាបាលជំងឺភ្នែក ពិនិត្យរោគស្ត្រី វាស់បេះដូង ពិនិត្យអេកូ ពិនិត្យធ្មេញ និង លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះ វត្តមានរបស់ក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលអញ្ជើញមកនាឳកាសនេះ គឺជាសក្ខីភាពដែលបង្ហាញ ឲ្យឃើញនូវទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បាន និងជាការចូលរួមចំណែកចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ ហើយនេះក៏ជាការចូលរួមចំណែកពង្រឹងពង្រីកចំណង មិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។ លោកជំទាវ និងក្រុមសប្បុរសជនក៍បានចែកនូវសម្ភារៈប្រើបា្រស់រួមមាន រទះរុញ រទះធាក់ចំនួន ៣១០ គ្រឿង និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម នាឳកាសនោះផងដែរ។សូមគូសបញ្ជាក់ថា នេះគឺជាលើកទី២០ហើយ ដែលក្រុមសប្បុរសជនវៀតណាមមកធ្វើចលនាចែក អំណោយ និងពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅ ប្រទេសកម្ពុជា។ |








កាលពីថ្ងៃទី០៤-០៦ ខែសីហា ឆ្នាំ២០១១ លោកជំទាវ មាន សំអាន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា ជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាម និងជាអនុប្រធាន សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសហការជាមួយនឹងក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដើម្បីពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកជំទាវ គឹង ចាន់ឌី គន់ គីម ឯកឧត្តម សួន លន់ លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា ។
ពិនិត្យជំងឺទូទៅ។









