| មុខងារព្រឹទ្ធសភា |
| ថ្ងៃសុក្រ ទី09ខែកក្កដាឆ្នាំ2010ម៉ោង10:59 |
មុខងារព្រឹទ្ធសភា១/មុខងារនីតិកម្ម៖ ព្រឹទ្ធសភាសហការជាមួយរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីរៀបចំអោយបានចេញជារូបរាងនូវកម្មវិធីនិងប្រតិទិននៃការ កសាងច្បាប់ សម្រាប់ ឆ្នាំនីមួយៗ។ ព្រឹទ្ធសភាផ្តល់យោបល់លើអត្ថបទច្បាប់ក្នុងរយៈពេលមួយខែយ៉ាងយូរដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំង លើបញ្ហាទាំងពួងដែលរដ្ឋសភាបាន ដាក់បើជា ការប្រញាប់ អោយពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះ ត្រូវ បន្ថយមកនៅត្រឹម តែ ប្រាំថ្ងៃ។ បើព្រឹទ្ធសភាអោយយោបល់ព្រមឬពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ ដែល រដ្ឋសភាបាន អនុម័ត យល់ព្រមហើយនោះ នឹងត្រូវបាន យកទៅប្រកាសអោយប្រើ។ ព្រឹទ្ធសភាមានអំណាចចំពោះការផ្តួចផ្តើមធ្វើច្បាប់និងអនុម័តប៉ុន្តែមិនមានអំណាចសម្រេចជាចុងក្រោយថាតើច្បាប់ទាំងនោះ ចូលជាធរមាន ឬអត់នោះទេ។ មានតែរដ្ឋសភាមួយគត់ ដែលមានអំណាចនោះ។ មាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ ផ្តល់អំណាចនេះ អោយ ទៅព្រឹទ្ធសភា ដោយ ចែងថា «សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្រ្តីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើ ច្បាប់»។ ចំពោះការកែសម្រួល ឬបដិសេធច្បាប់ព្រឹទ្ធសភាមានសិទ្ធិសុំអោយកែសម្រួល ឬបដិសេធ អត្ថបទច្បាប់នោះ ក្នុងករណី នេះ រដ្ឋសភា ត្រូវយក មកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុច ណា ដែលព្រឹទ្ធសភាសុំ អោយកែ សម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។ ២/មុខងារត្រួតពិនិត្យ៖ ២.១.២ការអនុវត្តន៍កម្មវិធីនិងផែនការរបស់រាជរដ្ឋាភិបាល៖ ព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនិងផែនការរបស់រាជរដ្ឋភិបាលលើការងារប្រជាធិបតេយ្យ នីតិរដ្ឋ ការងារ កែ ទម្រង់ រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ ២.២ វិធីត្រួតពិនិត្យ៖ ២.២.១ចុះរកព័ត៌មានតាមមូលដ្ឋានក្រសួង៖ព្រឹទ្ធសភាប្រមូលបញ្ហារសើបពីប្រភពផ្សេងៗ តាមរយៈឯកសារអនាមិកជួប សម្ភាសន៍ អ្នកឯកទេស ពាក់ព័ន្ធ សិក្សាវិភាគលើទិដ្ឋ ភាពផ្សេងៗ ឯកសារយោងបទដ្ឋានគតិយុតិ្ត ឬសំណុំរឿងប្រហាក់ - ប្រហែល សហការជាមួយ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដល់ទីកន្លែង។ ២.២.២ អញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ៖ ២.២.៣ ពិនិត្យលើរបាយការណ៍សកម្មភាពដែលរាជរដ្ឋាភិបាល ឬក្រសួងផ្ញើមក៖ ៣ មុខងារជាតំណាង៖ ៣.១ តំណាងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់)៖ ក្នុងតួនាទីជាអ្នកតំណាងអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាស្ពានតភ្ជាប់នូវ កិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និង រាជរដ្ឋាភិបាល ព្រឹទ្ធសភាចាំបាច់ត្រូវតែផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើផលប្រយោជន៍របស់ ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និង ភូមិភាគ។ បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៦ មក ព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈ ការពង្រឹងដំណើរការពិនិត្យ តាមដានការអនុវត្តន៍គោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៤លាននាក់ ត្រូវតំណាង អោយ ឃុំសង្កាត់ ចំនួន ១៦២១ ក្នុងនោះមានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់ សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបាន ប្រជាជនផ្តល់នូវជំនឿទុកចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភាគឺជាចំណុច ប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និងភាពជំរុញ ដោយ ហេតុផល។ ៣.២ តំណាងស្ថាប័នជាតិ៖ ប៉ុន្តែតួនាទីនេះមិនត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពទេ។ មាត្រា១១២ចែងតែគោលការណ៍ដោយមិនបញ្ជាក់ពី សារធាតុ ដែលមាន នៅ ក្នុងនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញក៏មិន បានបញ្ជាក់អោយច្បាស់ជាងនេះដែរ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះគ្រាន់ តែ បញ្ជាក់ ថាវាគ្រាន់តែជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ដែលមិនអាចកំណត់ បាន ដោយអត្ថបទច្បាប់ ឬបទបញ្ជាណាមួយបានទេ។ ព្រឹទ្ធសភា ត្រូវតែប្រើប្រាស់គ្រប់ មធ្យោបាយ និងអាចធ្វើអន្តរាគមន៍បាន គ្រប់ពេលវេលា ដើម្បីដោះស្រាយវិបត្តិនយោបាយ តូច ឬធំ រវាងស្ថាប័នទាំងពីរ។ ព្រឹទ្ធសភាមិនអាចបង្ខំទស្សនៈរបស់ ខ្លួនអោយរដ្ឋសភា និងរាជរដ្ឋាភិបាលគោរពតាមដោយ ឆន្ទានុសិទ្ធិបានទេ។ និយាយផ្សេងពីនេះ ទៀតតួនាទី នេះមិនចង ស្ថាប័នទាំងពីរនេះទេ។ ចុងបញ្ចប់សេចក្តីសម្រេចក្រុម ប្រឹក្សាធម្មនុញ្ញនេះ បញ្ជាក់ថា តួនាទី នេះ ចាត់ទុកថាមាន លទ្ធផល វិជ្ជមាន នៅពេលដែលមានការស្រុះស្រួលគ្នា រវាងស្ថាប័នទាំងពីរ។ ៣.៣ តំណាងប្រជាជាតិទាំងមូល៖ ភាពជាតំណាងបែបនេះមានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោត តាមការជ្រើសតាំងដោយអ្នក ជាប់ ឆ្នោតទទួល បន្ទុក គ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាងរាស្រ្តក្នុងតំណែង។ ក្នុងភាពជាអ្នក តំណាង ក្រុមប្រឹក្សាឃុំ ‑សង្កាត់ នាំអោយ ព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួនក្នុងលក្ខណៈពិសេសមួយដោយត្រូវ ផ្សាភ្ជាប់ការងាររបស់ខ្លួនទៅ នឹងកិច្ចការពារនិងជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេសរួមទាំង ភូមិភាគទាំង ៨ទៀតផង។ ការជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំសង្កាត់ ទូទាំងប្រទេសនេះ គឺជាការជំរុញ ផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំង ប្រទេស។ |













