21 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា
User Rating: / 3
PoorBest 
Monday, 24 November 2014 11:32

ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា


១.១.ការរៀបចំព្រឹទ្ធសភា

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជាអង្គការដឹកនាំកំពូលរបស់ព្រឹទ្ធសភា ដឹកនាំដោយ ប្រធានព្រឹទ្ធសភា ហើយមានអនុប្រធានទាំងពីរ និងប្រធានគណកម្មការនានារបស់ព្រឹទ្ធសភាជា សមាជិក។
ព្រឹទ្ធសភាមានគណៈកម្មការនានាចំនួន១០ ៖
១-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត
២-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ  និងសវនកម្ម
៣-គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន
៤-គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ សាធារណៈ
៥-គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
៦- គណៈកម្មការនីតិកម្ម  និងយុត្ដិធម៌
៧-គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍
៨-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
៩-គណៈកម្មការ សាធារណៈការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១០-គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ។
    រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសមរង្ស៊ី

សម្គាល់ៈ    គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ជាគណៈកម្មការថ្មី កើតឡើងតាមរយៈការធ្វើវិសោធនកម្ម​ប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាល ទី៣ ដែលប្រកាសឲ្យប្រើតាមសេចក្តីសម្រេចលេខ ០៩១/០៩១៤/ពស.សរ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយយោងតាមស្មារតី នៃកិច្ចព្រមព្រៀងស្តីពីការរៀបចំ   ឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៤ និង     កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ ។

១.២.ការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិច៣ខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ដ្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ  (មាត្រា១០៧ថ្មី នៃ រដ្ឋធម្មនុញ្ញ)។
ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ  និងត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ។ កំណត់ ហេតុនៃការប្រជុំព្រឹទ្ធសភា មានកំណត់​ហេតុសង្ខេប និងកំណត់ហេតុពិស្ដារ ។ កំណត់ហេតុទាំងអស់ ត្រូវរក្សាទុកនៅក្នុងបណ្ណសារដ្ឋានព្រឹទ្ធសភា។
ព្រឹទ្ធសភា អាចកោះប្រជុំជាសម្ងាត់បានតាមសំណើសុំពីប្រធាន ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគដប់យ៉ាងតិច ឬពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា (មាត្រា១១១ថ្មី (ពីរ) នៃ រដ្ឋធម្មនុញ្ញ)។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមាន ៖
ក-  កូរ៉ុមលើសពីពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយ ណា ដែលតម្រូវឱ្យយកមតិភាគច្រើន​ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងទ្បាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន​ដោយប្រៀប ឬមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។
កូរ៉ុម ត្រូវតែមានគ្រប់ចំនួននៅពេលបើកការប្រជុំ  និងនៅពេលអនុម័ត ។
បើកូរ៉ុមមិនគ្រប់ក្នុងរយៈពេល ៣០នាទី ក្រោយពេលកំណត់ចាប់ផ្ដើមការប្រជុំ ប្រធានព្រឹទ្ធសភា ត្រូវលើកពេលប្រជុំ (ប្រការ៤១ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា)។

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម