26 | 09 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ទេព ងនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តមង្គលសួរស្តីត្រែង ខេត្តប៉ៃលិន
ថ្ងៃសុក្រ ទី15ខែ​កញ្ញាឆ្នាំ2017ម៉ោង08:50
14-09-2017-0-0-21 14-09-2017-0-0-22

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តមង្គលសួរស្តីត្រែង ខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ និងចូលបច្ច័យកសាងវត្ត​ចំនួន ៥០០ ដុល្លារអាមេរិក និងជូនតាជីយាយជី ១៥នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ កាន់បិណ្ឌវេនទី៩ នៅវត្តអង្គបឹងចក
ថ្ងៃ​ព្រហស្បតិ៍ ទី14ខែ​កញ្ញាឆ្នាំ2017ម៉ោង10:30
14-09-2017-0-0-15
14-09-2017-0-0-16 14-09-2017-0-0-17
14-09-2017-0-0-18 14-09-2017-0-0-19

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តអង្គបឹងចកសង្កាត់កំបូល ខណ្ឌ​ពោសែនជ័យ រាជធានីភ្នំពេញ ដោយមាន ការអញ្ជើញចូលរួមពីសមាជិក សមា​ជិកា​ព្រឹទ្ធសភា ថ្នាក់​ដឹកនាំ មន្ត្រីរាជការនៃអគ្គលេ​ខាធិការ​ដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដី និងប្រជា​ពលរដ្ឋ​ចំណុះជើងវត្ត​ជិតឆ្ងាយ​យ៉ាងច្រើនកុះករ។

អាន​អត្ថបទ​ទាំងស្រុង...
 
ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន
ថ្ងៃ​ព្រហស្បតិ៍ ទី14ខែ​កញ្ញាឆ្នាំ2017ម៉ោង10:23
14-09-2017-0-0-13 14-09-2017-0-0-14


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធាន ទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមកិច្ចសហការរៀបចំជាមួយនឹង វិទ្យស្ថានសភាកម្ពុជា (PIC) ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ខេត្តប៉ៃលិន ចំនួន ១៥០នាក់៕

 
ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងក្រុមយុវជននៃខេត្តប៉ៃលិន
ថ្ងៃ​ព្រហស្បតិ៍ ទី14ខែ​កញ្ញាឆ្នាំ2017ម៉ោង08:43
14-09-2017-0-0-5 14-09-2017-0-0-6

នារសៀលថ្ងៃទី១៣ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងក្រុមយុវជននៃខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភសម្ភារៈកីឡាមួយចំនួន ដល់ ក្រុមទាំងពី២ផងដែរ ។

 
ឯកឧត្តម ទេព ងនបានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន
ថ្ងៃ​ព្រហស្បតិ៍ ទី14ខែ​កញ្ញាឆ្នាំ2017ម៉ោង08:39
14-09-2017-0-0-3 14-09-2017-0-0-4

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តប៉ៃលិន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលក្នុងវត្តទាំងពីរ ចំនួន ២,៩០០ដុល្លារ ប្រគេនព្រះសង្ឃ និងឧបត្ថម្ភតាជីយាយជី ប្រជាពលរដ្ឋ និងកងកម្លាំង ចំនួន២,១៧០,០០០រៀល ។

 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន1345678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 2 ​ទាំងអស់ 230 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម