21 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
Secretariat General
SENATE OF CAMBODIA


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤​
Thursday, 09 November 2017 11:57
l_9_11_2017_1 l_9_11_2017_2
l_9_11_2017_3 l_9_11_2017_4
l_9_11_2017_5 l_9_11_2017_6

នាព្រឹកថ្ងៃ០៦រោច ខែកត្តិក ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤​ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ​ និងទិវាកំណើតនៃកង យោធពលខេមរភូមិន្ទ ២០១៧​ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ។

 
នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
Wednesday, 08 November 2017 10:10
08-11-2017-20
08-11-2017-22 08-11-2017-23
08-11-2017-24 08-11-2017-25
08-11-2017-26


នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨:៣០នាទី នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីថា ជារៀងរាល់ឆ្នាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តែងតែរៀបចំស្នើសុំគ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការដែលមានស្នាដៃ ហើយអគ្គលេខាធិការដ្ឋានតែងតែណែនាំឲ្យអ្នកគ្រប់គ្រងគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាអ្នកវាយតម្លៃឲ្យមានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសរើសរកមន្ត្រីមានស្នាដៃពិតប្រាកដដោយផ្អែកតាមលក្ខណៈសម្បត្តិ០៥យ៉ាង ដែលរួមមាន៖ ទី១-ការគោរពវិន័យ និងសីលធម៌រស់នៅ ទី២-ឧស្សាហ៍ព្យាយាម សកម្មក្នុងការងារ ទី៣-មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តូចផ្តើម ចេះច្នៃប្រឌិត ទី៤-សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានខាងក្នុង និងខាងក្រៅ និងទី៥-មានឆន្ទៈ និងផ្តល់កិត្តិយសជូនស្ថាប័នផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ក៏បានបញ្ជាក់នូវអត្ថន័យដ៏វិសេសវិសាល ដើម្បីចារឹកនូវគុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្ត ចំពោះការខិតខំបង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួមលើកស្ទូយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ឲ្យទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូនមន្ត្រីរាជការដែលមានស្នាដៃការងារ នាពេលនេះរួមមាន៖ ទី១-មេដាយប្រាក់ការងារ ទី២-មេដាយមាសការងារ ទី៣-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ទី៤-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ទី៥-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ទី៦-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ទី៧-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ទី៨-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ទី៩-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេនា ទី១០-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ទី១១-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ទី១២-គ្រឿងឥស្សរិយយស ជាតូបការ ទី១៣-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងទី១៤-គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់អស្សឫទ្ធិ៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅចុងនីនិកាលទី៣ នៅវិមានព្រឹទ្ធសភា
Tuesday, 07 November 2017 08:43
06-11-2017-00-30 06-11-2017-00-31
06-11-2017-00-32 06-11-2017-00-33
06-11-2017-00-34 06-11-2017-00-35

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅចុងនីនិកាលទី៣ នៅវិមានព្រឹទ្ធសភា។
គ្រឿងឥស្សរិយយស ដែលបំពាក់ជូនសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ រួមមាន៖
ទី១-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
ទី២-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី៣-គ្រឿងឥស្សរិយយស ឯករាជជាតិ
ទី៤-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
ទី៥-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី៦-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
ទី៧-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
ទី៨-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ទី
៩-គ្រឿងឥស្សរិយយស ឯករាជជាតិ
ទី១០-គ្រឿងឥស្សរិយយស ជាតូបការ
ទី១១-គ្រឿងឥស្សរិយយសសម្តេចព្រះមហាត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
ទី១២-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
ទី១៣-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី១៤-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
ទី១៥-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
និង ទី១៦-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា៕

 
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍
Monday, 06 November 2017 14:44
06-11-2017-00-16 06-11-2017-00-20
06-11-2017-00-18 06-11-2017-00-19

នាវេលាម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីដ្ឋានTobaz ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwan ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខ ដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា និង ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

 
នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwanចូលជួបសម្តែងការគួរសម
Monday, 06 November 2017 10:38
06-11-2017-00-11

06-11-2017-00-14

06-11-2017-00-12

06-11-2017-00-13

នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង១០:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខនៃរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញដឹកនាំ គណៈប្រតិភូមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។

 
More Articles...
« StartPrev1345678910NextEnd »

Page 2 of 238
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម