26 | 09 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ទេព​​ ងនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ ក្នុងពិធីថ្លែងបើកវេទិកា ស្តីអំពីស្ត្រី​ និងច្បាប់​ ដែលសហការរៀបចំដោយ​ ក្រុមសមាជិកាព្រឹទ្ធសភា
ថ្ងៃច័ន្ទ ទី04ខែ​កញ្ញាឆ្នាំ2017ម៉ោង10:29
31-08-2017-0-0-0-39 31-08-2017-0-0-0-40

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តរតនគិរី​ ឯកឧត្តម ទេព​​ ងន​ អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ ក្នុងពិធីថ្លែងបើកវេទិកា ស្តីអំពីស្ត្រី​ និងច្បាប់​ ដែលសហការរៀបចំដោយ​ ក្រុមសមាជិកាព្រឹទ្ធសភា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គម្រោងEU-UNDP/ACES និងវិទ្យាស្ថានសភាកម្ពុជា(PIC) ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តជានារី ប្រធានមន្ទីរកិច្ចការនារីខេត្ត​ និងសមាជិកាក្រុមប្រឹក្សាឃុំ​-សង្កាត់ ដែលមកពីខេត្តកំពង់ធំ​ ព្រះវិហារ ក្រចេះ​​ ស្ទឹងត្រែង និងខេត្តរតនគិរី។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឧបាសក់ អ៊ុច ខុន ដែលទទួលមរណភាព កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧
ថ្ងៃអាទិត្យ ទី03ខែ​កញ្ញាឆ្នាំ2017ម៉ោង19:22
lead_3_9_2017_1 lead_3_9_2017_2
lead_3_9_2017_3 lead_3_9_2017_4

កាលពីព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឧបាសក់ អ៊ុច ខុន ដែលទទួលមរណភាព កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង ១៣:៥០ នាទីរសៀល ដោយរោគាពាធក្នុងជន្មាយុ ៩៦ឆ្នាំ ។ សពត្រូវបានក្រុមគ្រួសារតម្កល់ប្រារព្ធធ្វើបុណ្យតក្ខិណានុប្បទាននៅ ផ្ទះលេខ៣០ ផ្លូវ២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំ​ណេះ​សំណាល សួរសុខទុក្ខ និង​ចែកអំ​ណោយ​ជូនដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំ​ដែន​កម្ពុជា-ឡាវ នៃវរៈសេនាតូចការពារព្រំដែនគោក៧០១
ថ្ងៃអាទិត្យ ទី03ខែ​កញ្ញាឆ្នាំ2017ម៉ោង19:08
l_3_9_2017_1 l_3_9_2017_2
l_3_9_2017_3 l_3_9_2017_4
l_3_9_2017_5 l_3_9_2017_6

នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំ​ណេះ​សំណាល សួរសុខទុក្ខ និង​ចែកអំ​ណោយ​ជូនដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំ​ដែន​កម្ពុជា-ឡាវ នៃវរៈសេនាតូចការពារព្រំដែនគោក៧០១ ស្ថិត​នៅ​ឃុំ​សា​មគ្គី ស្រុក​ថាឡារីវ៉ាត ខេត្តស្ទឹង​ត្រែង  ដោយ​មាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា​ព្រឹទ្ធសភា  ប្រធាន​ក្រុមប្រឹក្សា ថ្នាក់​ដឹក​នាំខេត្ត អាជ្ញាធរ មន្ត្រីរាជការ និងស្នងកា​នគរបាល​ខេត្ត​ស្ទឹងត្រែង ។

 
ឯកឧត្តម ទេព ងន បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក
ថ្ងៃសៅរ៍ ទី02ខែ​កញ្ញាឆ្នាំ2017ម៉ោង16:15
31-08-2017-0-0-0-29 31-08-2017-0-0-0-30

នៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំ​ណើរ​​ដោយ​ឯកឧត្តម បា្រក់ ចំរើន សមាជិកព្រឹទ្ធសភា បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ​ដែលជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​​ដ៏​ចំ​ណា​ស់​​​​មួយ និង​​ជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ដែលមាន​ទីតាំង ​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំ​ពង់ធំ ក្រោយពីតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបានចុះក្នុង​បញ្ជីជា បេតិ​កភណ្ឌពិភពលោក​នៅថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងឱ​កាស​នោះ​​ដែរ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ក៏បានជួបសំណេះ​សំណាល សាកសួរ​សុខទុក្ខ​​ជាមួយ​ប្រជាពលរដ្ឋដែលអញ្ជើមកទស្សនា នៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុកនេះ​ផង​ដែរ។

 
សម្តេចវិបុលសេនាភក្តី ជួបសំណេះសំណាលជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប
ថ្ងៃ​ព្រហស្បតិ៍ ទី24ខែ​សីហាឆ្នាំ2017ម៉ោង10:08
se1-24-08-2017-1 se1-24-08-2017-1
se1-24-08-2017-1 se1-24-08-2017-1

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:៤០នាទី នៅវិមានព្រឹទ្ធ​​សភា សម្តេច​​វិបុលសេនា​​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជានាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប ដឹក​នាំដោយលោកជំទាវ ទឹម សាវ៉ាត ប្រធានសមាគមប្រចាំខេត្តកំពង់ស្ពឺ ចូលជួបសំណេះ​សំណាល និងសម្តែងការគួរសម។

 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន1234678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 5 ​ទាំងអស់ 230 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម