20 | 02 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
Secretariat General
SENATE OF CAMBODIA


ឯកឧត្ដម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានអនុញ្ញាតអោយឯកឧត្តម Sengnouane SAYALAT អនុប្រធានរដ្ឋសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារ
Saturday, 20 January 2018 10:58
l_20_1_2018_1 l_20_1_2018_2
l_20_1_2018_3 l_20_1_2018_4

ឯកឧត្ដម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានអនុញ្ញាតអោយឯកឧត្តម Sengnouane SAYALAT អនុប្រធានរដ្ឋសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូភាគីទាំងពីរ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានគណៈប្រតិភូទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អផូផង់ រវាងស្ថាប័ននីតិបញ្ញត្តិ  រដ្ឋាភិបាល និងប្រជាជននៃប្រទេសយេីងទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៍មានគ្នាទៅវិញទៅមក និងផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់ដឹកនាំរវាងស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាលទាំងពីរ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុប្រធានរដ្ឋសភាឡាវបានគោរពអញ្ជេីញឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលសមស្របណាមួយ នៅសណ្ឋាគារ JW Marriott ទីក្រុងហាណូយ នាព្រឹកថ្ងៃ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ។

 
សមាជិក សមាជិកា ព្រឹទ្ធសភា គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Tuesday, 16 January 2018 08:19
16-01-2018-1
 
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធស្រះទឹកស្តាររួច និងជណ្តើរថ្មីចំនួន០២ នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល
Sunday, 14 January 2018 21:29
lead_14_1_2018_1
lead_14_1_2018_2 lead_14_1_2018_3

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០១៨​ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធស្រះទឹកស្តាររួច និងជណ្តើរថ្មីចំនួន០២  នៅឃុំជ្រៃលាស់ ស្រុកពញាឮ  ខេត្តកណ្តាល  ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាខេត្ត ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប
។   ស្រះទឹកដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ មានបណ្តោយប្រវែង ១០០ម៉ែត្រ ទទឹង១០០ ម៉ែត្រ និងជម្រៅ ៧ ម៉ែត្រ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣៕

 
ពិធី​បុណ្យខួបគម្រប់០៧ថ្ងៃ​ និងនិមន្តព្រះសង្ឃធ្វើបទនមស្សការ​ព្រះរតនត្រៃយ៍ សមាទានសីល​ និងសម្តែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​​
Saturday, 13 January 2018 12:12
l_13_1_2018_1 l_13_1_2018_2
l_13_1_2018_3 l_13_1_2018_4
l_13_1_2018_5 l_13_1_2018_6

នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា​ ឆ្នាំ២០១៨​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​​  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធី​បុណ្យខួបគម្រប់០៧ថ្ងៃ​ និងនិមន្តព្រះសង្ឃធ្វើបទនមស្សការ​ព្រះរតនត្រៃយ៍ សមាទានសីល​  និងសម្តែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​​  ដែលបានទទួលមរណភាព​ កាលពីថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូន ពេញ​រាជធានីភ្នំពេញ។

 
សេចក្ដីថ្លែងអំណរគុណរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
User Rating: / 1
PoorBest 
Saturday, 13 January 2018 11:26
thank_ann_12_1_2018_1
 
More Articles...
« StartPrev1234678910NextEnd »

Page 5 of 253
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម