26 | 09 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជូនដំណើរ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប តាមជើងហោះហើរលេខK6 109
ថ្ងៃសៅរ៍ ទី09ខែ​កញ្ញាឆ្នាំ2017ម៉ោង09:23
9-9-2017-0-10
9-9-2017-0-11 9-9-2017-0-12

នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជូនដំណើរ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប តាមជើងហោះហើរលេខK6 109។
គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។

 
ឯកឧត្តម នៃ​ ប៉េណា បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន
ថ្ងៃ​ព្រហស្បតិ៍ ទី07ខែ​កញ្ញាឆ្នាំ2017ម៉ោង19:15
ll_7_9_2017_1 ll_7_9_2017_2
ll_7_9_2017_3 ll_7_9_2017_4

នារាត្រីថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៧ នៅសណ្ឋាគារ​ Inter Continental ឯកឧត្តម នៃ​ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម Wang Jia rui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ នៅព្រះរាជាណាចក្រកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

 
សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីថៃ ចូលជួបសម្តែងការគួរសម
ថ្ងៃ​ព្រហស្បតិ៍ ទី07ខែ​កញ្ញាឆ្នាំ2017ម៉ោង16:27
leader_7_9_2017_1 leader_7_9_2017_2
leader_7_9_2017_3 leader_7_9_2017_4

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៥:២០នាទីរសៀល នៅវិមាន​ព្រឹទ្ធសភា សម្តេចវិបុលសេ​នាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចូលជួប​សម្តែងការគួរសម ក្នុង​ឱកាស​ដែល​ឯកឧត្តមដឹកនាំគណៈ​ប្រតិភូ​មកបំពេញទស្សនកិច្ចផ្លូវការ នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា។

 
សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកឧត្តម Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 1
អន់ល្អ 
ថ្ងៃ​ព្រហស្បតិ៍ ទី07ខែ​កញ្ញាឆ្នាំ2017ម៉ោង08:51
ll_7_9_2017_1 ll_7_9_2017_2
ll_7_9_2017_5 ll_7_9_2017_6

​នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក នៅវិមាន​ព្រឹទ្ធសភា សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Wang Jiarui អនុប្រធាន​សភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួប​សម្តែងការគួរសម ក្នុង​ឱកាស​ដែល​ឯកឧត្តមដឹកនាំគណៈ​ប្រតិភូមក​បំពេញ​ទស្សន​កិច្ចផ្លូវការ នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា។

 
ឯកឧត្តម​ ទេព ងន​​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន
ថ្ងៃ​ព្រហស្បតិ៍ ទី07ខែ​កញ្ញាឆ្នាំ2017ម៉ោង08:43
l_7_9_2017_1 l_7_9_2017_2
l_7_9_2017_3 l_7_9_2017_4

នារសៀលថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ឯកឧត្តម​ ទេព ងន​​ អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដែលដឹកនាំដោយឯកឧត្តម Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០១៧។

 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន1235678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 4 ​ទាំងអស់ 230 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម