18 | 12 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សមាជិកនយោបាយនៃការិយាល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ​ ចូលជួបធ្វើសវនាការ និងសម្ដែងការគួរសម
ថ្ងៃអង្គារ ទី03ខែ​ឧសភាឆ្នាំ2011ម៉ោង09:51

1-tep-nong-25-04-2011ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ  គណៈប្រតិភូរដ្ឋសភា វៀតណាម ដឹកនាំដោយឯកឧត្ដម ឡេ ថាញ់ហាយ សមាជិក ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ កុម្មុយនិស្ត វៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញចូលជួប ធ្វើសវនាការ និងសម្ដែង ការគួរសមនៅ​ វិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ ។ឯកឧត្ដម ទេព ងន បានសម្ដែងការស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចរបស់ គណៈប្រតិភូទីក្រុងហូជីមិញនៅកម្ពុជាដែលបានបង្ហាញអំពីការរិត ចំណងមិត្ដភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ដិការឲ្យកាន់តែ​​ជិត​ ស្និទ្ធរវាង រដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនង ល្អរវាងទីក្រុងហូជីមិញ និងរាជធានី​ ​ភ្នំពេញ។ ទន្ទឹមនឹងនេះឯកឧត្ដម បានថ្លែងអំណរ

អាន​អត្ថបទ​ទាំងស្រុង...
 
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមជួបធ្វើសវនាការជាមួយ ឯកឧត្តម ង្វៀង តាន់យុង(Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 7
អន់ល្អ 
ថ្ងៃអង្គារ ទី03ខែ​ឧសភាឆ្នាំ2011ម៉ោង09:44

1-Chea-Sim_23-04-2011 សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលគណៈ ប្រតិភូជាន់ ខ្ពស់វៀតណាម ដឹកនាំដោយ ឯកឧត្ដមង្វៀងតាន់យុង នាយករដ្ឋមន្ដ្រីនៃ សាធារណរដ្ឋ​​សង្គម​​និយមវៀតណាម ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសមនៅវិមាន ព្រឹទ្ធសភាកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១១។
សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅនិងចាត់ទុកដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូជាន់ ខ្ពស់នៃរដ្ឋាភិបាល វៀតណាមនៅកម្ពុជានា ពេលនេះថាមានអត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ពង្រីកមិត្ដភាពនិង កិច្ចសហប្រតិបត្ដិការដ៏ល្អរ វាងប្រទេសរដ្ឋាភិបាលនិងប្រជាជនទាំងពីរ។ សម្ដេចបាន លើកឡើង ពី​វិភាគទានដ៏ថ្លៃថ្លារបស់វៀតណាមដែលបានជួយរំដោះ ប្រជាជន និងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងថែម​ទាំង​​​បានចូលរួម ចំណែកដល់ការកសាងសន្ដិភាពនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ។

អាន​អត្ថបទ​ទាំងស្រុង...
 
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការ ទី៥ ជាតំណាង លោកជំទាវ ទី បូរ៉ាស៊ី ចុះស្វែងយល់អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ផ្សព្វផ្សាយ ព័ត៌មាន និងទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅ ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ
ថ្ងៃអង្គារ ទី03ខែ​ឧសភាឆ្នាំ2011ម៉ោង09:29

1-Comission-5_20-23-04-2011      2-Comission-5_20-23-04-2011

គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥​ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់ អំពី ការអនុវត្ដ​ច្បាប់អន្ដោប្រវេសន៍ការ​ផ្សព្វផ្សាយព័ត៌មាន និងការទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប និងខេត្ដ បន្ទាយមានជ័យ កាល​ពី​​​ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ដមន្ទីរព័ត៌មាន ស្នងការនគរបាល នគរបាល អន្ដោប្រវេសន៍ ក្រុមប្រឹក្សាស្រុក ដើម្បីក្ដាប់អំពីសកម្មភាពអនុវត្ដច្បាប់​អន្ដោប្រវេសន៍និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដទាំងពីរ​​ ព្រមទាំងបានចុះពិនិត្យមើលសកម្មភាព ​ចេញ-ចូល​របស់ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងក្រុង ប៉ោយប៉ែត ស្រុកអូជ្រៅ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្ដរួចមកឯកឧត្ដម ជា គីម បានមាន ប្រសាសន៍បញ្ជាក់ពីគោលបំណងចុះបំពេញ បេសកកម្មនេះថា គឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីការងារលំបាក ភាពងាយស្រួលក្នុងការអនុវត្ដន៍ច្បាប់អន្ដោប្រវេសន៍ និង យល់ដឹងអំពីការងារផ្សព្វផ្សាយ ការងារគ្រប់គ្រងព័ត៌មានរបស់អាជ្ញាធរខេត្ដ ក្រុង និងបង្កើនទំនាក់ទំនងកាន់តែស្និទ្ធរវាងសមាជិកព្រឹទ្ធសភា​ជាមួយអាជ្ញាធរក្នុងការស្វែងយល់អំពីការរីកចំរើនរបស់ខេត្ដលើគ្រប់វិស័យ រួចធ្វើរបាយការណ៍ដាក់ជូនថ្នាក់​ដឹក​នាំព្រឹទ្ធសភា និងផ្ដល់ អនុសាសន៍ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែលំអនូវចំណុចសេសសល់នៅលើ​វិស័យ​ជំនាញរបស់ខ្លួន ដូចជាការអនុវត្ដន៍ច្បាប់ អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការគ្រប់គ្រងពលករ​​ខ្មែរដែលឆ្លងដែនទៅធ្វើការនៅ ក្រៅប្រទេសងាយស្រួលធ្វើការជំរឿន ជនអន្ដោរប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ។

 
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូខេត្តហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្តហឺណាន់ ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 2
អន់ល្អ 
ថ្ងៃអង្គារ ទី26ខែ​មេសាឆ្នាំ2011ម៉ោង08:03

1_Tep_Gnon_08-04-2011 ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូខេត្ដហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្ដហឺណាន់នៃសាធារណរដ្ឋ​ប្រជាមានិតចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា​ ។
ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ និងចាត់ទុក ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូខេត្ដ ហឺណាន់ មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្ដភាព កិច្ចសហប្រតិបត្ដិការរវាងរដ្ឋាភិបាលប្រជាជន​ទាំងពីរកម្ពុជា-ចិន និងសិក្សាស្រាវជ្រាវ លើវិស័យ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា ។

អាន​អត្ថបទ​ទាំងស្រុង...
 
សមាជិកសភាក្នុងសហគមន៌អាស៊ានបង្ហាញពី ការតាំងចិត្តក្នុងកិច្ចការការពារ និងលើកកំពស់សិទ្ធិពលករទេសន្តប្រវេសន៍
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 3
អន់ល្អ 
ថ្ងៃអង្គារ ទី26ខែ​មេសាឆ្នាំ2011ម៉ោង07:52

1_Tap_gnon_05-04-2011   2_Tap_gnon_05-04-2011      

សិក្ខាសាលាស្ដីពី “ តួនាទីសមាជិកសភាក្នុងកិច្ចការពារ និងលើកកំពស់សិទ្ធិពលករទេសន្ដប្រវេសន៍ នៅក្នុងតំបន់អាស៊ាន​ ”  ដែល រៀបចំក្នុងក្របខណ្ឌនៃមហាសន្និបាតអន្ដរសភាអាស៊ាន (AIPA) លើកទី៣២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ ផ្ទះបង្ហាញឲ្យឃើញ ច្បាស់ ពីការតាំងចិត្ដរបស់សភានៅក្នុងសហគមន៍អាស៊ានទាំង​មូលលើកិច្ចការពារនឹងលើកកំពស់សិទ្ធិពលករទេសន្ដប្រវេសន៍ នៅក្នុង តំបន់អាស៊ាន ដែលបានរៀប​ចំ​​ពិធីបិទ​ក្រោមអធិបតីភាពឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា កាលពីថ្ងៃទី០៤ ដល់​​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១១ នៅសណ្ឋគារសាន់វ៉េ រាជធានីភ្នំពេញ ។

អាន​អត្ថបទ​ទាំងស្រុង...
 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន231232233234235236237238240បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 239 ​ទាំងអស់ 241 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម