23 | 01 | 2018 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ទេព ងន បានអនុញ្ញាតឲ្យឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភាវៀតណាម ជួបធ្វើសវនាការ
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 1
អន់ល្អ 
ថ្ងៃច័ន្ទ ទី03ខែ​ធ្នូឆ្នាំ2012ម៉ោង14:56

senat-leader-3-12-2012_1

senat-leader-3-12-2012_1

ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាវៀតណាម ចូលជួប សំដែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ០២:៣០ នាទីរសៀល

កាលពីរសៀលថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបធ្វើសវនាការ និងសម្តែងការគួសម។
ថ្លែងក្នុងជំនួបសវនាការនេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ​ និងស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះ ដំណើរទស្សនកិច្ចរបស់  គណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​។ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ បានរួម ចំណែកក្នុងការ រឹតចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេស អង្គការ នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ។

         ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាតែងតែចាត់ទុកប្រទេសវៀតណាមជាមិត្តល្អ បងប្អូនល្អ  និងអ្នកជិតខាងល្អ ដែលអាចប្រាស្រ័យទាក់ទងគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបាន​ជួយឧត្ថម្ភសម្ភារៈចំបាច់មួយចំនួន​ដល់ព្រឹទ្ធសភាកម្ពុជា និងជួយបណ្តុះ បណ្តាល ភាសា វៀតណាមដល់​មន្ត្រីនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា និងផ្តល់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម ។

អាន​អត្ថបទ​ទាំងស្រុង...
 
សម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៣
ថ្ងៃច័ន្ទ ទី03ខែ​ធ្នូឆ្នាំ2012ម៉ោង07:21
senate-12-3-2012_1

សម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៣  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា
នាថ្ងៃទី  ០៣ ខែធ្នូ​ ឆ្នាំ២០១២ នៅវិមានរដ្ឋចំការមន ព្រឹទ្ធសភា


- លទ្ធផលសម័យប្រជុំរបស់ព្រឹទ្ធសភា លើកទី២ នីតិកាលទី៣  នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

 
ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ថ្ងៃអាទិត្យ ទី02ខែ​ធ្នូឆ្នាំ2012ម៉ោង15:55
sn-02-Dec-2012-1

កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាង​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព​ក្នុងពិធី​សំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៨៤០គ្រួសារ នៅឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ​ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត ក្រុមយុវជន ស្ម័គ្រចិត្តសម្តេចតេជោ និងប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីធ្លី។
ឯកឧត្តម សត្យា វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា នាឱកាសនេះគឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ជីវភាព រស់នៅសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្រប់កាលៈទេសៈ។ ហើយសកម្មភាពនេះគឺជាមហាករុណា ទិគុណដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានចំ​ពោះ​ ប្រជាពលរដ្ឋ។

អាន​អត្ថបទ​ទាំងស្រុង...
 
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
ថ្ងៃសុក្រ ទី30ខែ​វិច្ឆិកាឆ្នាំ2012ម៉ោង07:51
leader_30-11-2012_1 leader_30-11-2012_2

កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៩ ព្រឹក
នៅសាលប្រជុំអចិន្ត្រៃយ៍ព្រឹទ្ធសភា វិមានរដ្ឋចំការមន

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

 
ឯកឧត្ដម អន ស៊ុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមរំលែកទុក្ខពិធីបុណ្យសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ សាមួន
ថ្ងៃអង្គារ ទី27ខែ​វិច្ឆិកាឆ្នាំ2012ម៉ោង14:58
senate_27-11-2012_1 senate_27-11-2012_2

ឯកឧត្ដម អន ស៊ុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមរំលែកទុក្ខពិធីបុណ្យសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ សាមួន នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២

កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់​គណៈ​ក​ម្មការ​ទី៤ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សាមួន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ដែលបានទទួល​មរណភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ៥៩ឆ្នាំ ដោយ​រោគាពាធ ដែលប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានសព ផ្ទះលេខ៤២ ផ្លូវលេខ៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ៕ 

រូបភាពៈ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន221222223224225226227229230បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 228 ​ទាំងអស់ 250 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម