23 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
Secretariat General
SENATE OF CAMBODIA


នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwanចូលជួបសម្តែងការគួរសម
Monday, 06 November 2017 10:38
06-11-2017-00-11

06-11-2017-00-14

06-11-2017-00-12

06-11-2017-00-13

នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង១០:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខនៃរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញដឹកនាំ គណៈប្រតិភូមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
Sunday, 05 November 2017 11:01
photo_2017-10-31_15-27-033 photo_2017-10-31_15-27-034
photo_2017-10-31_15-27-035 photo_2017-10-31_15-27-036

​ នារសៀលថ្ងៃ០១រោច ខែកត្តិក ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្ត្រីរាជការ ព្រមទាំង បងប្អូនប្រជាពលរដ្ឋ នៅព្រះពន្លាខាងមុខ ព្រះបរមរាជវាំង។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៧
Friday, 03 November 2017 08:19
03-11-2017-0-0-1 03-11-2017-0-0-2
03-11-2017-0-0-3 03-11-2017-0-0-4

03-11-2017-0-0-5

នារសៀលថ្ងៃ១៤កើត ខែកត្តិក ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា-ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅព្រះពន្លាខាងមុខ ព្រះបរមរាជវាំង។

 
ព្រឹទ្ធសភា បើកកិច្ចប្រជុំបន្តសម័យប្រជុំលើកទី១១ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន៥
Friday, 27 October 2017 09:29
16-08-2017-0-0-0-341
16-08-2017-0-0-0-342 16-08-2017-0-0-0-343
16-08-2017-0-0-0-344 16-08-2017-0-0-0-345
16-08-2017-0-0-0-348 16-08-2017-0-0-0-349

16-08-2017-0-0-0-350

16-08-2017-0-0-0-346 16-08-2017-0-0-0-347

ព្រឹទ្ធសភា បើកកិច្ចប្រជុំបន្តសម័យប្រជុំលើកទី១១ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយមានរបៀបវារៈចំនួន៥ដូចខាងក្រោម៖

១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋ ប្រជាមានិតចិន។
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការទទួល ស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និង មាត្រា១៣៦ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ។
៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពី ជលផល ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។
ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៤៨រូប។

 
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧
Thursday, 26 October 2017 08:49
16-08-2017-0-0-0-335
16-08-2017-0-0-0-334 16-08-2017-0-0-0-338
16-08-2017-0-0-0-336 16-08-2017-0-0-0-337

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ព្រឹក នៅព្រឹទ្ធសភា វិមានរដ្ឋចំការមន។

 
More Articles...
« StartPrev1245678910NextEnd »

Page 3 of 238
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម