ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សម្តេចវិបុលសេនាភក្កី សាយ ឈុំ អញ្ជើញជូនភ្លើងបូជាសពលោកយាយ ធួន អំ
ថ្ងៃអង្គារ ទី17ខែ​តុលាឆ្នាំ2017ម៉ោង08:08
16-08-2017-0-0-0-259
16-08-2017-0-0-0-260 16-08-2017-0-0-0-261

នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារ សាច់ញាតិ នៅភូមិកំណើតរបស់សម្ដេច ព្រមទាំងចូលរួមជាអធិបតីក្នុងពិធីបូជាសព លោកយាយ ធួន អំ (ដែលត្រូវជាម្តាយមីងបង្កើតរបស់សម្តេច ) ដែលទទួលមរណភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥:៣០នាទីព្រឹក ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធិ។ ក្នុងឱកាសនោះ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានផ្តល់កិត្តិយសជូនភ្លើងបូជាសព នៅទីមេរុក្នុង​បរិវេណ​នៃ​គេហដ្ឋានសព ដែលស្ថិតនៅ ភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក អាជ្ញាធរដែនដី និងបងប្អូនញាតិ​មិត្តជិតឆ្ងាយ នៃក្រុម​គ្រួសារសព ជាច្រើននាក់​៕


 
ឯកឧត្តម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមសន្និបាតសហភាពអន្តរសភាលេីកទី ១៣៧
ថ្ងៃច័ន្ទ ទី16ខែ​តុលាឆ្នាំ2017ម៉ោង18:58
leader_16_10_2017_1 leader_16_10_2017_2

នារសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមសន្និបាតសហភាពអន្តរសភាលេីកទី ១៣៧  និងបានឡេីងថ្លែងសន្ទរកថា នៅឯសម័យប្រជុំរួមនៃសន្និបាត នៅវិមាន តាព្រីឆេស្គី សហព័ន្ធរុស្សុី។

 
ឯកឧត្តម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានជួបសំណេះសំណាល និងពិសារអារហារសាមគ្គីជាមួយក្រុមនិសិ្សតចំនួន ១២៤រូប ដែលកំពុងសិក្សាវិស័យយោធា រួមមាន សំណង់សុីវិល វេជ្ជសាស្រ្ត ព័ត៍មានវិទ្យា វិទ្យុទាក់ទង
ថ្ងៃសុក្រ ទី13ខែ​តុលាឆ្នាំ2017ម៉ោង19:59
l_13_10_2017_1 l_13_10_2017_2
l_13_10_2017_3 l_13_10_2017_4
l_14_10_2017_1 l_14_10_2017_2

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៥ៈ៣០នាទី ឯកឧត្តម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានជួបសំណេះសំណាល និងពិសារអារហារសាមគ្គីជាមួយក្រុមនិសិ្សតចំនួន ១២៤រូប ដែលកំពុងសិក្សាវិស័យយោធា រួមមាន សំណង់សុីវិល វេជ្ជសាស្រ្ត ព័ត៍មានវិទ្យា វិទ្យុទាក់ទង ។ល។ នៅទីក្រុង សាន់ពីទ័រស្ពឺក ក្នុងឱកាសដ៏វិសេសវិសាល ដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមសន្និបាតសហភាពអន្តរសភា (IPU) លេីកទី ១៣៧ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ នៅទីក្រុងសាន់ពីទ័រស្ពឺក នៃសហព័ន្ធរុស្សុី ។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម
ថ្ងៃ​ព្រហស្បតិ៍ ទី12ខែ​តុលាឆ្នាំ2017ម៉ោង09:14
16-08-2017-0-0-0-213 16-08-2017-0-0-0-214

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ មុនពេលទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧។

 
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧
ថ្ងៃ​ព្រហស្បតិ៍ ទី12ខែ​តុលាឆ្នាំ2017ម៉ោង08:19
16-08-2017-0-0-0-212
16-08-2017-0-0-0-210 16-08-2017-0-0-0-211

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧ របស់សហភាពអន្តរសភា(IPU) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៧ នៅប្រទេស​រុស្ស៊ី​៕

 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 9 10 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 234 ទំព័រ