ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សម្តេចវិបុលសេនាភក្តី សាយ ឈុំអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម
ថ្ងៃសៅរ៍ ទី22ខែ​កក្កដាឆ្នាំ2017ម៉ោង11:25
leader_22_7_2017_1 leader_22_7_2017_2
leader_22_7_2017_3 leader_22_7_2017_4
leader_22_7_2017_5 leader_22_7_2017_7
leader_22_7_2017_6


នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង  ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បានអញ្ជើញ​ចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជជូនគណៈប្រតិភូជាន់ខ្ពស់
ថ្ងៃសៅរ៍ ទី22ខែ​កក្កដាឆ្នាំ2017ម៉ោង11:13
09-07-2017-0-0-48
09-07-2017-0-0-49 09-07-2017-0-0-50
09-07-2017-0-0-52 09-07-2017-0-0-51

នារាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញ​ចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ​ក្នុង​ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក​បំពេញទ​ស្សន​កិច្ចជា​ផ្លូវ​រដ្ឋ​​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន ការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
ថ្ងៃ​ព្រហស្បតិ៍ ទី20ខែ​កក្កដាឆ្នាំ2017ម៉ោង15:37
senate_leader1.20.07.17 senate_leader4.20.07.17
senate_leader3.20.07.17 senate_leader2.20.07.17

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបសវនាការជាមួយ​នឹង​ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ​ក្នុង​ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក​បំពេញទ​ស្សន​កិច្ចជា​ផ្លូវ​រដ្ឋ​​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានាថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧
ថ្ងៃអង្គារ ទី18ខែ​កក្កដាឆ្នាំ2017ម៉ោង09:37
18-07-2017-0-0-1-2-1
18-07-2017-0-0-1-2-2 18-07-2017-0-0-1-2-3
18-07-2017-0-0-1-2-4 18-07-2017-0-0-1-2-5
18-07-2017-0-0-1-2-6 18-07-2017-0-0-1-2-7

នាថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៤២រូប ដើម្បីពិនិត្យ និងឲ្យយោបល់លើ៖
១-សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន។

 
សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកុសមៈ
ថ្ងៃច័ន្ទ ទី17ខែ​កក្កដាឆ្នាំ2017ម៉ោង17:49
sl_17_7_2017_1 sl_17_7_2017_2
sl_17_7_2017_3 sl_17_7_2017_4
sl_17_7_2017_5 sl_17_7_2017_6

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអ្នកជម្ងឺមកពិនិត្យ និងសម្រាកព្យាបាលជម្ងឺ នៅមជ្ឈមណ្ឌលពិនិត្យព្យាបាលជម្ងឺទឹកនោមផ្អែម មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។
(ប្រភព៖ ដើម្បីប្រជាជន)

 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 9 10 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 221 ទំព័រ