ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញជាអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់ឯកឧត្តម លីវ យុនសាន សមាជិក គណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ និងជាសមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
ថ្ងៃអង្គារ ទី19ខែ​កញ្ញាឆ្នាំ2017ម៉ោង22:22
16-09-2017-01-01-38 16-09-2017-01-01-39
16-09-2017-01-01-40 16-09-2017-01-01-41

នារាត្រីថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៧ នៅសណ្ឋាគារ​ Inter Continental សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់ឯកឧត្តម លីវ យុនសាន សមាជិក គណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ និងជាសមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែល ឯកឧត្តមដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអនុញ្ញាតឲ្យឯកឧត្តម លីវ យុនសានចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
ថ្ងៃអង្គារ ទី19ខែ​កញ្ញាឆ្នាំ2017ម៉ោង22:17
16-09-2017-01-01-35
16-09-2017-01-01-36 16-09-2017-01-01-37

នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៨:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម លីវ យុនសាន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ និជា សមាជិគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុង ឱកាសដែលឯឧត្តមដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

 
ឯកឧត្តមទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១២ ចំនួន០៣វត្ត គឺវត្តប្រាំបីមុំ វត្តទេពប្រណម និងវត្តច្រនៀងផ្អែម
ថ្ងៃអង្គារ ទី19ខែ​កញ្ញាឆ្នាំ2017ម៉ោង17:31
16-09-2017-01-01-28 16-09-2017-01-01-27

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១២ ចំនួន០៣វត្ត គឺវត្តប្រាំបីមុំ វត្តទេពប្រណម និងវត្តច្រនៀងផ្អែម និងបានយកទេយ្យទាន ដើម្បីបង្សុកូលឧទ្ទិសកុសលផល បុណ្យជូនដល់លោកជំទាវ ភូ ធៀន និងបុព្វការីជន ព្រមទាំងញាត្តិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅបរលោកខាងមុខ និង បួងសួងសូមឱយជួបតែសេចក្តីសុខសប្បាយ។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ចូលជួបសម្តែងការគួរសម និងជម្រាបលា
ថ្ងៃសុក្រ ទី15ខែ​កញ្ញាឆ្នាំ2017ម៉ោង09:25
lead_15_9_2017_1 lead_15_9_2017_2
lead_15_9_2017_3 lead_15_9_2017_4

នាវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

 
សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីបង្សុកូល និងជួបសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅភូមិកំណើត
ថ្ងៃសុក្រ ទី15ខែ​កញ្ញាឆ្នាំ2017ម៉ោង08:56
14-09-2017-0-0-23 14-09-2017-0-0-24
14-09-2017-0-0-25 14-09-2017-0-0-26

ព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួង វិញ្ញាណក្ខ័ន្ធ បុព្វការីជន និងញ្ញាតិកាទាំង៧សន្តាន របស់សម្តេច នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្ទាប់ពីបានប្រារព្ធ ពិធីតាមប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចភក្តី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំណើតរបស់សម្តេច ប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន យ៉ាង ស្និទ្ធស្នាលជាទីបំផុត។


 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 9 10 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 230 ទំព័រ