ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៊ឺរ៉ុប ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភានៃតំបន់អាស៊ី-អ៊ឺរ៉ុប”
ថ្ងៃច័ន្ទ ទី26ខែ​មិថុនាឆ្នាំ2017ម៉ោង08:53
09-06-2017-0-1-0-34 09-06-2017-0-1-0-34

គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៊ឺរ៉ុប ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ ចសហប្រតិបត្តិការ សភានៃតំបន់អាស៊ី-អ៊ឺរ៉ុប” ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ការផ្លាស់ប្តូរវប្បធម៌ និងការការពារបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៦: ៣០នាទីព្រឹក (ម៉ោងនៅសាធារណរដ្ឋកូរ៉េ) ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមិត្តភាពពីសំណាក់ ឯកឧត្តម  Byun Jaeill សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពទ្វេភាគីសភាកូរ៉េ កម្ពុជា និងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសាធារណកូរ៉េ។


 
សម្តេចវិបុលសេនាភក្កី​ សាយ ឈុំ​​ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញា​ណក្ខន្ធសព​លោកជំទាវ សឿ ភូ ត្រូវជា​ភរិយារបស់ឯកឧត្តម ជុំ វង សមាជិកគណៈ​កម្មការ​ទី៦​ព្រឹទ្ធសភា
ថ្ងៃសៅរ៍ ទី24ខែ​មិថុនាឆ្នាំ2017ម៉ោង22:14
seleader-24-06-2017-1 seleader-24-06-2017-1
seleader-24-06-2017-1 seleader-24-06-2017-1
seleader-24-06-2017-1 seleader-24-06-2017-1

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្កី​ សាយ ឈុំ​​ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញា​ណក្ខន្ធសព​លោកជំទាវ សឿ ភូ ត្រូវជា​ភរិយារបស់ឯកឧត្តម ជុំ វង សមាជិកគណៈ​កម្មការ​ទី៦​ព្រឹទ្ធសភា ដែលបានទទួល មរណភាព ដោយ​រោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ នាវេលាម៉ោង១៥:០០ នាទី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧​ នៅភូមិចំបក់ ឃុំវលិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

​សពលោកជំទាវ សឿ ភូ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធ សាសនា នៅគេហដ្ឋានរបស់ឯកឧត្តម ជុំ វង ដែលស្ថិត​នៅភូមិចំបក់ ឃុំវលិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០
ថ្ងៃសុក្រ ទី23ខែ​មិថុនាឆ្នាំ2017ម៉ោង08:19
09-06-2017-0-1-0-25
09-06-2017-0-1-0-26 09-06-2017-0-1-0-27

នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ស៊ីម កា សមាជិកព្រឹទ្ធសភា និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារភ្នំពេញ គោគីត្រា រាជធានីភ្នំពេញ។

 
សម្ដេច សាយ ឈុំ ជួបសំណេះសំណាល និងពិសារអាហារជាមួយប្រជាពលរដ្ឋ
ថ្ងៃសុក្រ ទី12ខែ​ឧសភាឆ្នាំ2017ម៉ោង10:12

នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងពិសារអាហារជាមួយថ្នាក់ដឹកនាំភូមិឃុំ និងប្រជាជន មកពី28ភូមិ នៃឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមរបាយការណ៍របស់បងប្អូនបានឲ្យដឹងថា ឃុំសំរោងលើ កន្លងមកបានអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព និងអភិវឌ្ឍភូមិ'ឃុំបានល្អជាអាទិ៍ មានស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អហើយជីវភាពរបស់ប្រជាជន ក៏មានការរីកចម្រើនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរម្យនាជាមួយគ្នាទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។ចំពោះការបោះឆ្នោតនាពេលខាងមុខបងប្អូនសុទ្ធតែបានអះអាងថាបានទៅចុះឈ្មោះបោះឆ្នោត និង បានទៅពិនិត្យបញ្ជីបោះឆ្នោតរួចហើយនិងបានត្រៀម លក្ខណៈដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃខាងមុខ។

ជាការឆ្លើយតប សម្ដេចបានលើកសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ អភិវឌ្ឍភូមិ-ឃុំរបស់បងប្អូន ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ សម្ដេចបានសំណូមពរឲ្យបងប្អូនខិតខំឲ្យបានច្រើនថែមទៀត ដើម្បីបន្តកសាងអភិវឌ្ឍ ភូមិ-ឃុំយើងឲ្យមានការរីក ចម្រើនឆាប់រហ័ស។សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនរៀបចំការងារ របស់ខ្លួនឲ្យបានល្អនិងទុកពេល១ថ្ងៃ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់ដែលបងប្អូនពេញចិត្ត ឲ្យបន្តដឹកនាំឃុំយើង រយៈពេល ៥ ឆ្នាំតទៅមុខទៀត៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូនារី ចំនួន១៦៥នាក់ ដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម
ថ្ងៃអង្គារ ទី07ខែ​មីនាឆ្នាំ2017ម៉ោង10:07
se-07-03-2017-1
se-07-03-2017-1 se-07-03-2017-1
1se-07-03-2017-1 se-07-03-2017-1
se-07-03-2017-1 se-07-03-2017-1

ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូនារី ចំនួន១៦៥នាក់ ដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 9 10 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 217 ទំព័រ