Main Page
27 | 05 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

នាយកដ្ឋានកិច្ចការនារី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 

នាយកដ្ឋានកិច្ចការនារី

women-afair1

ប្រធាននាយកដ្ឋាន
លោកស្រី ស៊ិន សុជាតិ
Tel: ០១២ ៨៩៩ ៣៤១
E-mail:អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

alt

woman2



លោក សាន ចាន់ណាក់
មុខតំណែងៈ អនុប្រធាននាយកដ្ឋាន
Tel:
០១២ ៥០៩ ៦៣៩

លោក    ហេង ពុទ្ធារិទ្ធ
មុខតំណែងៈ អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទៈ ០១៧ ៩១៣ ១៨៧

១-រចនាសម្ព័ន្ធ

នាយកដ្ឋានកិច្ចការនារី​ ជាអង្គភាពមួយចំណុះ​អគ្គនាយកដ្ឋាន​សេវាច្បាប់​ និង​សមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។​ នាយកដ្ឋាន​កិច្ចការ​នារី​ដឹកនាំ​ដោយ​ប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។​ នាយកដ្ឋាន​កិច្ចការនារី​ ចែក​ចេញ​ជា​បួនការិយាល័យ។ ការិយាល័យ នីមួយៗ​ ដឹកនាំដោយប្រធាន​ ១រូប​ និង​មាន​អនុ​ប្រធានជាជំនួយការ។

 

២-តួនាទី និងភារកិច្ច របស់នាយកដ្ឋាន

២.១-តួនាទី ៖

នាយកដ្ឋានកិច្ចការនារី​ មានតួនាទីផ្តល់សេវា​ទ្រទ្រង់​ការងារ​ដល់​ក្រុម​សមាជិកា​ព្រឹទ្ធសភា​ និងផ្តល់ យោបល់លើអត្ថបទច្បាប់​ និង​បញ្ហានានា​ ដែល ពាក់ព័ន្ធ​ទៅនឹង​ផល​ប៉ះពាល់ផ្នែក យេនឌ័រ ព្រមទាំងការងារស្ត្រី​ និងកុមារ​ ជូនសមាជិក​ សមាជិកា​ និងអគ្គ​លេខាធិការដ្ឋានព្រឹទ្ធសភា។

 

២.២-ភារកិច្ច ៖

នាយកដ្ឋានកិច្ចការនារី​ មានភារកិច្ចដូចខាងក្រោម ៖

១-ការងាររៀបចំផែនការសកម្មភាពសំរាប់​ក្រុមសមាជិក​ព្រឹទ្ធសភា។

២-សហការជាមួយគណៈកម្មការជំនាញ និង​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ទូទាំងប្រទេស ​ដើម្បី ជម្រុញការអប់រំផ្សព្វ ផ្សាយច្បាប់ និងគោល​នយោបាយ​យេនឌ័រ​។ ៣-ការងារទំនាក់ទំនងជាមួយ អាជ្ញាធរមូលដ្ឋាន​ ដើម្បីប្រមូលព័ត៌មាន​ រៀបចំ​ដំណើរ​បេសកកម្ម និងកម្មវិធីផ្សេងៗរបស់​ ក្រុមសមាជិក​នៅតាមភូមិភាគ។

៤-ការងារទំនាក់ទំនង​ជាមួយស្ថាប័នជាតិ ​និងអន្តរជាតិពាក់ព័ន្ធ​ការងារ​ស្ត្រី និង​កុមារ។

៥-ការងារសិក្សា​ ស្រាវជ្រាវ និង​ផ្តល់យោបល់​លើផល​ប៉ះពាល់​ផ្នែកយេនឌ័រ​នៃ​ច្បាប់ និង​គោល នយោបាយ​ផ្សេងៗ។

៦-ការងារតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់។

៧-ការងារសមភាពយេនឌ័រ។

៨-ការងារ​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​រាជការ​ជានារី​នៅក្នុង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។

៩-ការងាររៀបចំផែនការ កម្មវិធី​ការងារ សេចក្តីត្រូវការសម្ភារ​ ថវិកា​ និង​ការ​គ្រប់​គ្រងសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរបស់នាយកដ្ឋាន។

១០-ការងារបណ្តុះបណ្តាល​ធនធានមនុស្ស។

១១-ការងារគ្រប់គ្រង​ ការងារអនុវត្តបទបញ្ជាផ្ទៃក្នុង​ និង​គោល​នយោបាយ​ផ្សេងៗ។

១២-ការងារផ្សេងៗទៀត​ ដែលអគ្គនាយកដ្ឋាន​ប្រគល់ឱ្យ។
...........