Main Page
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

បណ្ណសារដ្ឋាន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 

បណ្ណសារដ្ឋាន

pirun

ឈ្មោះ លោក ប៉ាវ ភីរុណ
មុខតំណែង ប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ ០១២ ៩៩០ ៦៩០៣

achive-1

ឈ្មោះ រង់ ផាន់ណារ៉ា                 
មុខតំណែង អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ ០១១ ៨៧៧ ៣០៣

dern ឈ្មោះ លោកស្រី ប៉ែន ឌឿន
មុខតំណែង អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ ០១២ ៣១៥ ០០៦
bonded

ឈ្មោះ ប៊ី សុក្របណ្ឌិត
មុខតំណែង អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ ០១២ ៤៤៤ ៣០០


ក-តួនាទី
បណ្ណសារដ្ឋានមានតួនាទីទទួលបន្ទុកលើការងារផ្តល់សេវាគ្រប់គ្រងថែរក្សាសំណុំលិខិតឯកសាររបស់ស្ថាប័នឲ្យបានគង់វង្សល្អ និងធ្វើបញ្ជីស្ថិតិរាល់សំណុំលិខិតទាំងអស់របស់អង្គភាព នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យមានសន្តិសុខ សុវត្ថភាព ងាយស្រួល​ក្នុងការស្វែងរកក្នុងពេលចាំបាច់ ។

២-ភារកិច្ច
១-ប្រមែប្រមូលឯកសារ ដើម្បីថែរក្សា និងធើ្វចំណាត់ថ្នាក់ឯកសារ សម្រាប់បម្រើការស្រាវជ្រាវនៅបណ្ណសារដ្ឋានព្រឹទ្ធសភា
២-សហការណែនាំ និងជួយដល់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យចេះចងក្រងសំណុំលិខិតឯកសារ​តាមលក្ខណៈបចេ្ចកទេស ដើម្បី​ងាយស្រួលបញ្ជូនសំណុំលិខិតទាំងនោះទៅតម្កល់នៅបណ្ណសារដ្ឋានព្រឹទ្ធសភា
៣-ធ្វើការណែនាំទៅលើការរៀបចំធ្វើស្ថិតិសំណុំឯកសារ របស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានឲ្យបានត្រឹមត្រូវតាម​លក្ខណៈបច្ចេកទេស
៤-គ្រប់គ្រងថែរក្សាសំណុំលិខិតឯកសាររបស់ស្ថាប័នឲ្យបានគង់វង្សយូរអងែ្វងតាមលក្ខណៈបចេ្ចកទេស និងធើ្វបញ្ជីស្ថិតិ​គ្រប់គ្រងរាល់​សំណុំ​ឯកសារទាំងអស់ដែលអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រគល់ឲ្យ ដើប្បី ងាយស្រួលក្នុងការសែ្វង​រក​ និងប្រើប្រាស់នៅពេលមាន​តម្រូវការ​ចាំបាច់
៥-ចងក្រង និងតម្កល់ឯកសារផ្លូវការ ឯកសារសម្ងាត់ ឯកសារហាមឃាត់ ឯកសារប្រវត្តិសាស្រ្ត សេចក្តីសមេ្រច និងកិច្ចព្រមព្រៀង​ផេ្សងៗរបស់​ព្រឹទ្ធសភាទៅតាមលក្ខណៈបចេ្ចកទេស
៦-បម្រើរាល់សំណូមពរនៃការសិក្សាស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសាធារណជន(ក្នុងករណីមានការ​អនុញ្ញាតពីស្ថាប័ន)
៧-ពិនិត្យ និងកែសម្រួលចងក្រងឡើងវិញនូវសំណុំលិខិតណាដែលចងក្រងពុំទាន់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃ​ការ​​ចង​ក្រង​
សំណុំ​លិខិត
៨-លើកផែនការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍន៍បចេ្ចកទេសដោយសហប្រតិបត្តិការជាមួយជាតិ និងអន្តរជាតិ
៩-រៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និងផែនការថវិការរបស់អង្គភាព
១០-បំពេញភារកិច្ចផេ្សងៗទៀតដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានព្រឹ​ទ្ធសភាប្រគល់ឲ្យ

...........