Main Page
27 | 04 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម គង់ សារាជ និងលោកជំទាវ ឡាក់ អូន បានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៣ របស់ខេត្តកោះកុង នៅសាលមហោស្រពសាលាខេត្តកោះកុង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
27-04-2017-0-4
27-04-2017-0-5 27-04-2017-0-5

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ឡាក់ អូន

លេខាធិការ ក្រុមរួមជាមួយមន្រ្តីលេខាធិការដ្ឋានអមក្រុមបានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ

សង្កាត់ អាណត្តិទី៣ របស់ខេត្តកោះកុង នៅសាលមហោស្រពសាលាខេត្តកោះកុង ។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញ​ជួប​ពិភា​ក្សា​ការងារជាមួយនឹងក្រុមបឹ្រក្សាឃុំសំ​រោង​ក្នុង មេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់​នៅ​ឃុំ​សំរោងក្នុង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
r4 10 4 2017 1 r4 10 4 2017 2
r4 10 4 2017 3 r4 10 4 2017 4

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំ​ដោយ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ​ អមដំណើរដោយឯកឧត្តម អ៊ុក គង់ លេខាធិការ និងឯកឧត្តម យឹម សេត សមាជិក បានអញ្ជើញ​ជួប​ពិភា​ក្សា​ការងារជាមួយនឹងក្រុមបឹ្រក្សាឃុំសំ​រោង​ក្នុង មេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់​នៅ​ឃុំ​សំរោងក្នុង ដើម្បី​សិក្សា​​​ឈ្វេងយល់​អំពីការអភិវឌ្ឍ ការងារ​​ក​សាង​ផែន​ការ​អភិវឌ្ឍរបស់ឃុំ ការប្រែ​ប្រួល បញ្ហាប្រឈម និងសំ​ណូមពរនានា ដែលក្រុមប្រឹក្សាឃុំ​ជួប​ប្រទះក្នុង​ការអនុវត្តការងារនាពេលកន្លងមក ស្ថិតនៅ​សាលា​ឃុំសំរោងក្នុង ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង៕

គណៈប្រតិភូសភាជាតិកម្ពុជា បានបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសហភាពអន្តរសភា និងកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17799070 1009749472490475 412504081945765454 n 17634464 1009749469157142 7163843884103984542 n

នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយនឹងលោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា និងឯកឧត្តម ញ៉ែម ថ្ថាវី សមាជិករដ្ឋសភា ព្រមទាំងមន្ត្រីជំនាញព្រឹទ្ធសភា រដ្ឋសភា បានបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសហភាពអន្តរសភា និង កិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា ដើម្បី៖ ១-ពិនិត្យអនុម័តលើសេចក្តីសម្រេច (Decisions) ស្តីពី ស្ថានភាពសិទ្ធិមនុស្សរបស់ សមាជិកសភានៅបណ្តាប្រទេសមួយចំនួន ២-ពិនិត្យ និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំពិសេសមួយចំនួន ៣-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច (Resolutions) របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទី១ ទី២ និងទី៣ ព្រមទាំងសេចក្តីសម្រេចលើប្រធានបទបន្ទាន់ (Emergency Items) ស្តីពី ការធ្វើសកម្មភាពជាអន្តរជាតិជាបន្ទាន់ ដើម្បីសង្រ្គោះជីវិតប្រជាជនរាប់លាននាក់ពី គ្រោះទុរភិក្ស និងរាំងស្ងួត ដែលកើតមានឡើងនៅតំបន់ជាច្រើននៃទី្វបអាហ្វ្រិក និងប្រទេសយេមែន ៤-ពិនិត្យ អនុម័តលើរបាយការណ៍របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍នានា និង៥-ពិនិត្យអនុម័តលើឯកសារលទ្ធផល (Outcome Document) នៃកិច្ចពិភាក្សាទូទៅ។

 

គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញធ្វើទស្សនាសភាបង់ក្លាដេស និងចូលរួមពិសារអាហារថ្ងៃត្រង់ នៅសភាបង់ក្លាដេស

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17523156 1009095725889183 7631026043863697146 n 17799084 1009095719222517 1278810052863449645 n

នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភា (IPU) លើកទី៣២ នៅប្រទេសបង់ក្លាដេស នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញធ្វើទស្សនាសភាបង់ក្លាដេស និងចូលរួមពិសារអាហារថ្ងៃត្រង់ នៅសភាបង់ក្លាដេស។

ឯកឧត្តម យង់ សែម ឯកឧត្តម ខៀវ មុត និងលោកជំទាវ ពុំ ស៊ីចាន់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចកិច្ចប្រជុំសំខាន់ៗ នៃមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៦ នៅប្រទេសបង់ក្លាដេស

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
04-04-2017-0-3-0-1 04-04-2017-0-3-0-1

នាព្រឹកថ្ងៃច័ន្ទទី៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម យង់ សែម ឯកឧត្តម ខៀវ មុត និងលោកជំទាវ ពុំ ស៊ីចាន់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចកិច្ចប្រជុំសំខាន់ៗ នៃមហាសន្និ បាត សហភាពអន្តរសភា IPU លើកទី១៣៦ នៅប្រទេសបង់ក្លាដេស រួមមាន ១. កិច្ចពិភាក្សាលើប្រធានបទបន្ទាន់ Emergency Item ២.កិច្ចពិភាក្សាទូទៅ នៃអង្គមហាសន្និបាត ៣. កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ទី១ ពិភាក្សាលើសេចក្តីព្រាាងសេចក្តីសម្រេចស្តីពីតួនាទីសភាក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ ៤. កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ពិភាក្សា អំពីការរៀបចំ សេចក្តីព្រាងសេចក្តីសម្រេច អំពីការលើកកំពស់កិច្ចសហប្រតិបត្តការ អន្តរជាតិក្នុង ការអនុវត្តគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព តាមរយៈបរិយាប័ន្នហិរញ្ញវត្ថុរបស់ស្រ្តីក្នុងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព ៥. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ពិភាក្សាអំពី ការចែករំលែកនូវពហុភាពរបស់យើង ដើម្បីអបអរខួប អនុស្សាវរីយ៍លើកទី២០ នៃសេចក្តីប្រកាសជាសកលស្តីពីលទ្ធិប្រជាធិបតេយ្យ និង ៦. ប្រជុំក្រៅផ្លូវការជាមួយគណៈប្រតិភសភាជប៉ុនស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តការ និងទំនាក់ទំនង ទ្វេភាគី។

អត្ថបទ​ផ្សេងៗ​ទៀត...

  1. គណៈប្រតិភូសភាជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអាស៊ាន បូក បី ដែលជាកិច្ចប្រជុំដ៏សំខាន់មួយនៃមហាសន្និបាតសហភាពអន្តរសភាលលើកទី១៣៦ ដែលកំពុងត្រូវបានរៀបចំ នៅប្រទេសបង់ក្លាដេស
  2. គណៈប្រតិភូសភាជាតិកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលលើកទី១៣៦
  3. ឯកឧត្តម ជា សុន បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអង្គរទ្រេត និងឃុំដំរីពួន ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព ចែករំលែក និងផ្តល់ព័ត៌មានស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កា
  4. លោកជំទាវ ទី បូរ៉ាស៊ី និងឯកឧត្តម ជា ជេដ្ បានអញ្ជើញជូនដំណើរគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) នៃប្រទេសប៊ែលហ្ស៊ិក អញ្ជើញធ្វើមាតុភូមិនិវត្ត
  5. ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញអមដំណើរគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) អញ្ជើញជួបសវនាការការងារ និងសម្តែងការគួរសមជាមួយនឹងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
...........