Main Page
27 | 04 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម គង់ សារាជ បានជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
19-04-2017-0-1
19-04-2017-0-2 19-04-2017-0-2

គណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា៕

ឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ទស្សនាប្រាសាទកោះកែរ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

 

cm2-19-03-2017-1 cm2-19-03-2017-2
cm2-19-03-2017-1 cm2-19-03-2017-2

នាវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង ឯកឧត្តម ហុង ទូហាយ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកក្រុមមិត្តភាពកម្ពុជា-បារាំង និងអាជ្ញាធរខេត្តព្រះវិហារ  បានអញ្ជើញអមដំណើរគណៈប្រតិភូបារាំងដឹកនាំដោយ ឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ទស្សនាប្រាសាទកោះកែរ  ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ៕

សមាជិកក្រុមមិត្តភាពកម្ពុជា-បារាំង បានរៀបចំអាហាថ្ងៃត្រង់ជូនគណៈប្រតិភូបារាំងដឹកនាំដោយឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភាបារាំង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cm9-19-03-2017-1
cm9-19-03-2017-1 cm9-19-03-2017-1

នាវេលាម៉ោង១ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩  ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង  ឯកឧត្តម ហុង ទូហាយ និងឯកឧត្តម ម៉ាន់ ឈឿន សមាជិកក្រុមមិត្តភាពកម្ពុជា-បារាំង  បានរៀបចំអាហាថ្ងៃត្រង់ជូនគណៈប្រតិភូបារាំងដឹកនាំដោយឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាបារាំង-កម្ពុជា នៅភោជនីយដ្ឋានព្រះវិហារពេជ្រ ស្ថិតនៅខេត្តព្រះវិហារ។

ឯកឧត្តម គង់ សារាជ បើកកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៥)

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cm9-28-05-2014-1 cm9-28-05-2014-2

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ វិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធ​​សភា(ក្រុម​ទី៥)បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្ទៃ ដើម្បីពិនិត្យ​​​​ពិភាក្សាលើសេចក្តីព្រាងច្បាប់ ចំនួន៥ដែល​ត្រូវអនុម័តនាសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាល​ទី៣ ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។
សេចក្តីព្រាងច្បាប់នោះរួមមាន៖ ទី១-​សេចក្តី​​​ព្រាងច្បាប់ ស្តី​​ពី​​ការ​​​​អនុម័តយល់ព្រមលើពិធីសារ​​នៃ​​​ធម្ម​​នុញ្ញ​អាស៊ាន ស្តីពី​យន្តការដោះស្រាយ ជម្លោះ ទី២-​សេចក្តី​​​​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃសមាគម​​ប្រ​ជា​ជាតិ អាស៊ីអាគ្នេយ៍ ទី៣-​សេចក្តី​​​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​​​អាស៊ាន ស្តីពី​គយ ទី៤-​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការសុំចូលរួមជាភាគីហត្ថ​លេខីរបស់ព្រះ​រាជាណាចក្រកម្ពុជា នៅ​​​ក្នុង​​​ពិធីសារនៃវិសោធនកម្មលើ​អនុសញ្ញា​​អន្តរ​ជាតិ ស្តីពី សាមញ្ញកម្ម និង​​សុខដុមនីយកម្មនីតិវិធីគយ និងទី៥-​សេចក្តី​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើលិខិតសន្យា​ទូ​ទាត់​​របស់​រាជ​រដ្ឋាភិបាល នៃព្រះ​រាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស៊ីធីលុម អេសអេ សម្រាប់​គម្រោង​វិនិ​យោគសាងសង់ផ្ទេរ និងសហ​ប្រតិបត្តិការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសេវាបំភ្លឺសាធារណៈនៅរាជ​​ធានីភ្នំពេញ៕


រូបភាព៖នាយកដ្ឋានព័ត៌មានវីទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


ឯកឧត្តម ម៉ម ប៊ុននាង៖ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់ខែ ១លានរៀល

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
com9_9_05_2014_1 com9_9_05_2014_2

មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សចាប់ពី ១លានរៀលក្នុង១ខែ នៅឆ្នាំ២០១៨។ នេះជាការលើកឡើង របស់ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា ខេត្ត ស្រុក ឃុំ ចំនួន ១៣៨នាក់ នៅសាលាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។
នាឱកាសនេះ ​ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានជម្រាបអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ និងការបន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលទាក់ទងទៅលើវិស័យសំខាន់ បួន គឺ ការគ្រប់គ្រងគោលនយោបាយដីធ្លី ការងារសង្គមកិច្ច ការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និង សុខមាលភាពសាធារណៈ។
ឯកឧត្តម ក៏បានណែនាំដល់ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំទាំងអស់ ឱ្យគិតគូរអំពី ការបង្កើតធនាគារ គ្រួសារនៅមូលដ្ឋាន ជាពិសេសស្រុកកណ្តាលស្ទឹង​ ដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពរបស់បង ប្អូន ប្រជាពលរដ្ឋ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរមួយកម្រិតទៀត។ ចំពោះធនធានក្នុងការបង្កើតធនាគារ គ្រួសារនេះ ឯកឧត្តមនឹងជួយឧបត្ថម្ភ គាំទ្រ។
ទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឯកឧត្តម ម៉ម ប៊ុននាង បាន មានប្រសាសន៍ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុង កាត់បន្ថយ និងឈានដល់ការលុបបំបាត់ទាំងស្រុង រាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់ សុខទុក្ខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជិតមកដល់ ឯកឧត្តម បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំទាំងអស់ ឱ្យអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ កុំបីខាន៕


អត្ថបទ និងរូបភាព៖លេខាធិការដ្ឋានអ្នកនាំពាក្យ

អត្ថបទផ្សេងទៀត គណៈកម្មការទី៩
...........