Main Page
26 | 04 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ម៉ាន់ ឈឿន បាននាំយកថវិកាមកចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ដីមាស ដែលបានយល់ព្រមទទួលយកគោលនយោបាយរបស់ក្រុមហ៊ុន មករស់នៅក្នុងបុរីរុងរឿង ដោយក្នុង១គ្រួសារៗទទួលបានថវិកាចំនួន១០០$ សរុបចំនួន១៣៧គ្រួសារ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17884633 1015991178532971 4351195762210242631 n 17904172 1015991225199633 1861566014481817210 n

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ជំនួសមុខអោយក្រុមហ៊ុន OCIC រួមជាមួយថ្នាក់ដឹកនាំសង្កាត់ព្រែកលៀប បាននាំយកថវិកាមកចែកជូន ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ដីមាស ដែលបានយល់ព្រមទទួលយកគោលនយោបាយរបស់ក្រុមហ៊ុន មករស់នៅក្នុងបុរីរុងរឿង ដោយក្នុង១គ្រួសារៗទទួលបានថវិកាចំនួន១០០$ សរុបចំនួន១៣៧គ្រួសារ។

គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមបឹ្រក្សាឃុំសំរោងក្នុង មេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់នៅឃុំសំរោងក្នុង ដើម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍ ការងារកសាងផែនការអភិវឌ្ឍរបស់ឃុំ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
11-04-2017-0-0-2-1
11-04-2017-0-0-2-2 11-04-2017-0-0-2-2

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំ​ដោយ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ​ អមដំណើរដោយឯកឧត្តម អ៊ុក គង់ លេខាធិការ និងឯកឧត្តម យឹម សេត សមាជិក បានអញ្ជើញ​ជួប​ពិភា​ក្សា​ការងារជាមួយនឹងក្រុមបឹ្រក្សាឃុំសំ​រោង​ក្នុង មេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់​នៅ​ឃុំ​សំរោងក្នុង ដើម្បី​សិក្សា​​​ឈ្វេងយល់​អំពីការអភិវឌ្ឍ ការងារ​​ក​សាង​ផែន​ការ​អភិវឌ្ឍរបស់ឃុំ ការប្រែ​ប្រួល បញ្ហាប្រឈម និងសំ​ណូមពរនានា ដែលក្រុមប្រឹក្សាឃុំ​ជួប​ប្រទះក្នុង​ការអនុវត្តការងារនា ពេលកន្លងមក ស្ថិតនៅ​សាលា​ឃុំសំរោងក្នុង ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង៕

ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17862628 1013150178817071 6608547962133920829 n 17799469 1013150252150397 5245387235245698835 n

នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥០ គ្រួសារ ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ឯកឧត្តម ឆាត់ លឿម បានប្រារព្វពិធីបុណ្យសង្ឃទាន សូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះមាតា បីតា ជីដូន ជីតា និងញាត្តិកាទាំងប្រាំពីរសន្តាន នាឱកាសអបអរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតនៅភូមិរតនៈ សង្កាត់រត

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17883558 1013076692157753 983136818321543836 n
17796722 1013076948824394 2195979942079387604 n 17800390 1013077875490968 4633300106358877931 n

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ​ភូមិភាគទី៤ ព្រមទាំងលោកជំទាវ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បានប្រារព្វពិធីបុណ្យសង្ឃ​ទាន សូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះមាតា បីតា ជីដូន ជីតា និងញាត្តិកា​ទាំង​ប្រាំ​ពីរ​សន្តាន នាឱកាសអបអរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ នៅគេហដ្ឋាន​របស់​ឯកឧត្តម ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង។

បន្ទាប់បីពិធីសូត្រមន្ត និងវេសង្ឃទានប្រគេនដល់ព្រះសង្ឃចំនួន០៨អង្គរួចមក ឯកឧត្តម ឆាត់ លឿម ប្រធាន​ក្រុម​សមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ បានអញ្ជើញជួយសំណេះសំណាលជា​មួយនឹងអាចារ្យខ្មែរ​ចំនួន​៨០នាក់ មកពីសាខាសមាគមន៍អាចារ្យខ្មែរ ខេត្តបាត់ដំបង។

 

ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់មួយគ្រឿង និងកន្សែងម្នាក់មួយដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានរដ្ឋបាល

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17757431 1008895102575912 9135990721068804826 n

នាព្រឹកថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៧​ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់មួយ គ្រឿង និងកន្សែងម្នាក់មួយដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានរដ្ឋបាល។

 

អត្ថបទផ្សេងទៀត គណៈកម្មការទី៧
...........