Main Page
27 | 05 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអយ្យការតុលាការ ចៅក្រម ព្រះរាជអាជ្ញា​ ក្រឡាបញ្ជី មន្រ្តីនគរបាលយុត្តិម៌ នគរបាលកងរាជអាវុធហត្ថ មន្រ្តីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលមាននីតិសម្បទាពិសេសជាមន្រ្តីនគរបាលយុត្តិធម៌

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c6 25 4 2017 1 c6 25 4 2017 2
c6 25 4 2017 3 c6 25 4 2017 4

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអយ្យការតុលាការ ចៅក្រម ព្រះរាជអាជ្ញា​ ក្រឡាបញ្ជី មន្រ្តីនគរបាលយុត្តិម៌ នគរបាលកងរាជអាវុធហត្ថ មន្រ្តីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលមាននីតិសម្បទាពិសេសជាមន្រ្តីនគរបាលយុត្តិធម៌សម្រាប់ពិនិត្យបទល្មើសខាងរដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូល កាំសាប កិច្ចការនារី គយពន្ធដារ និងឧស្សាហកម្ម និងសិប្បកម្ម នៃខេត្តកំពង់ចាមដោយផ្តោតលើប្រធានបទអំពីអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌក្រមរដ្ឋប្បវេណី​ និងក្រមនីតិធីរដ្ឋប្បវេណី នៅសាលាដំបូងខេត្តកំពង់ចាម៕

ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c6 24 2 2017 1 c6 24 2 2017 2
c6 24 2 2017 3 c6 24 2 2017 4

នា​រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃ ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ផ្តោតលើប្រធានបទអំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផ្តោតលើមណ្ឌលសេវាកម្មយុត្តិធម៍ស្រុក ក្រុង​ របៀបដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដីស្រុក ក្រុង និងដោះស្រាយវិវាទផ្សេងៗ ការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់ដែនសមត្ថកិច្ច នៅសាលប្រជុំសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម ជា សុន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានានៅវត្តមេលោង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17903704 1016070905191665 7003253929109085966 n
17952001 1016071101858312 5774714452999298344 n 17884506 1016071215191634 38849359845249458 n

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ជា សុន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានានៅវត្តមេលោង សូត្រ មន្ត រាប់បាត្រ ព្រមទាំងប្រគេនទេយ្យទាន ទេយ្យវត្ថុ (ភេសជ្ជៈ) ដល់ព្រះសង្ឃ ចំនួន២២០អង្គ ក្នុង១អង្គៗប្រគេនបច្ច័យចំនួន ៤.០០០រៀល និងបាន ចូលបច្ច័យសម្រាប់កសាងវត្តចំនួន ១.០០០.០០០រៀល ដែលស្ថិតនៅ ភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុក ពារាំង ខេត្តព្រៃវែង ។

ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c6 18 3 2017 1
c6 18 3 2017 2

នា​ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃ ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង  ដោយផ្តោតលើប្រធានបទអំពីសកម្មភាពការងាររបស់នគរបាលយុត្តិធម៌ (មន្រ្តីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ មន្រ្តីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើស) ចំពោះការអនុវត្តក្រមព្រមទណ្ឌ​ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងការត្រួតពិនិត្យ និងទប់ស្តាត់បង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌរង្វង់សមត្ថកិច្ចរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងមន្រ្តីនគរបាលយុត្តិធម៍ នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកតំបែរ ផ្តោតលើប្រធានបទអំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផ្តោតលើមណ្ឌលសេវាកម្មយុត្តិធម៍ស្រុក ក្រុង​ របៀបដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដីស្រុក ក្រុង និងដោះស្រាយវិវាទផ្សេងៗ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com6 16 3 2017 1
com6 16 3 2017 2 com6 16 3 2017 3

នា​រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃ ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកតំបែរ ផ្តោតលើប្រធានបទអំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផ្តោតលើមណ្ឌលសេវាកម្មយុត្តិធម៍ស្រុក ក្រុង​ របៀបដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដីស្រុក ក្រុង និងដោះស្រាយវិវាទផ្សេងៗ ការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់ដែន     សមត្ថកិច្ច នៅសាលប្រជុំសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អត្ថបទផ្សេងទៀត គណៈកម្មការទី៦
...........