27 | 07 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភាបានអនុញ្ញាតអោយឯកឧត្តម ម៉ាន់ ឈឿននិងឯកឧត្តម ម៉ម ប៊ុននាងចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីលទ្ធផល
ថ្ងៃពុធ ទី26ខែ​កក្កដាឆ្នាំ2017ម៉ោង14:38
C7.2.27.7.17 C7.3.27.7.17

នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា បានអនុញ្ញាតអោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ ព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីលទ្ធផល នៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃឡង់ដ៏ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។

 
ឯកឧត្តម ទេព ងន បានអញ្ជើញនាំយកទេយ្យទាន ទៀនវស្សា និង បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងពិនិត្យមើលការដ្ឋានសាងសង់ព្រះវិហារ
ថ្ងៃច័ន្ទ ទី24ខែ​កក្កដាឆ្នាំ2017ម៉ោង08:45
09-07-2017-0-0-57 09-07-2017-0-0-58
09-07-2017-0-0-59 09-07-2017-0-0-60

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន ទៀនវស្សា និង បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងពិនិត្យមើលការដ្ឋានសាងសង់ព្រះវិហារ នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម
ថ្ងៃសៅរ៍ ទី22ខែ​កក្កដាឆ្នាំ2017ម៉ោង11:25
leader_22_7_2017_1 leader_22_7_2017_2
leader_22_7_2017_3 leader_22_7_2017_4
leader_22_7_2017_5 leader_22_7_2017_7
leader_22_7_2017_6


នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង  ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បានអញ្ជើញ​ចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជជូនគណៈប្រតិភូជាន់ខ្ពស់
ថ្ងៃសៅរ៍ ទី22ខែ​កក្កដាឆ្នាំ2017ម៉ោង11:13
09-07-2017-0-0-48
09-07-2017-0-0-49 09-07-2017-0-0-50
09-07-2017-0-0-52 09-07-2017-0-0-51

នារាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញ​ចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ​ក្នុង​ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក​បំពេញទ​ស្សន​កិច្ចជា​ផ្លូវ​រដ្ឋ​​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន ការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
ថ្ងៃ​ព្រហស្បតិ៍ ទី20ខែ​កក្កដាឆ្នាំ2017ម៉ោង15:37
senate_leader1.20.07.17 senate_leader4.20.07.17
senate_leader3.20.07.17 senate_leader2.20.07.17

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបសវនាការជាមួយ​នឹង​ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ​ក្នុង​ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក​បំពេញទ​ស្សន​កិច្ចជា​ផ្លូវ​រដ្ឋ​​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន2345678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 1 ​ទាំងអស់ 221 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម