Main Page
27 | 05 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្ដេច សាយ ឈុំ ជួបសំណេះសំណាល និងពិសារអាហារជាមួយប្រជាពលរដ្ឋ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
12-05-2017-0-0-12--2-1
12-05-2017-0-0-12--2-2 12-05-2017-0-0-12--2-2

នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងពិសារអាហារជាមួយថ្នាក់ដឹកនាំភូមិឃុំ និងប្រជាជន មកពី28ភូមិ នៃឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមរបាយការណ៍របស់បងប្អូនបានឲ្យដឹងថា ឃុំសំរោងលើ កន្លងមកបានអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព និងអភិវឌ្ឍភូមិ'ឃុំបានល្អជាអាទិ៍ មានស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អហើយជីវភាពរបស់ប្រជាជន ក៏មានការរីកចម្រើនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរម្យនាជាមួយគ្នាទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។ចំពោះការបោះឆ្នោតនាពេលខាងមុខបងប្អូនសុទ្ធតែបានអះអាងថាបានទៅចុះឈ្មោះបោះឆ្នោត និង បានទៅពិនិត្យបញ្ជីបោះឆ្នោតរួចហើយនិងបានត្រៀម លក្ខណៈដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃខាងមុខ។

ជាការឆ្លើយតប សម្ដេចបានលើកសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ អភិវឌ្ឍភូមិ-ឃុំរបស់បងប្អូន ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ សម្ដេចបានសំណូមពរឲ្យបងប្អូនខិតខំឲ្យបានច្រើនថែមទៀត ដើម្បីបន្តកសាងអភិវឌ្ឍ ភូមិ-ឃុំយើងឲ្យមានការរីក ចម្រើនឆាប់រហ័ស។សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនរៀបចំការងារ របស់ខ្លួនឲ្យបានល្អនិងទុកពេល១ថ្ងៃ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់ដែលបងប្អូនពេញចិត្ត ឲ្យបន្តដឹកនាំឃុំយើង រយៈពេល ៥ ឆ្នាំតទៅមុខទៀត៕

...........