អគ្គ.ន.សេវាច្បាប់ និងសមូហភាពដែនដី
senate front show
ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អគ្គនាយកដ្ឋានសេវាច្បាប់ នាយកដ្ឋាននីតិវិធី នាយកដ្ឋានជំនួយការគណៈកម្មការ នាយកដ្ឋានភូមិភាគ និង សមូ ហភាពដែនដី នាយកដ្ឋាន ស្រាវជ្រាវទូទៅ និងនាយកដ្ឋានកិច្ចការនារី។ អគ្គនាយក-ដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ដឹកនាំដោយអគ្គនាយក ០១រូប និងមានអគ្គនាយករង ជាជំនួយការ។
១-តួនាទី និងភារកិច្ច
១.១-តួនាទីអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី មានតួនាទីផ្តល់សេវាច្បាប់ ការស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ លើវិស័យទូទៅរបស់រដ្ឋ ដោយឡែកលើ ទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងយេនឌ័រ ព្រមទាំងសេវាសមូហភាពដែនដី ដល់អគ្គលេខាធិការដ្ឋាន និងព្រឹទ្ធសភាទាំងមូល ដើម្បីឱ្យព្រឹទ្ធសភាបំពេញបាននូវមុខងារស្នូលទាំងបី គឺមុខងារ នីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង និងជួយឱ្យគណៈកម្មការជំនាញទាំង៩ របស់ព្រឹទ្ធសភា បំពេញបានគ្រប់ជ្រុងជ្រោយនូវមុខងារទាំងបីរបស់ខ្លួន និងមុខងារត្រួតពិនិត្យ និងមុខងារព័ត៌មាន និងផ្តល់សេវាទ្រទ្រង់សកម្មភាពការងាររបស់ ក្រុមសមាជិកាព្រឹទ្ធសភា។
២.២-ភារកិច្ច
អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី មានភារកិច្ចដូចខាងក្រោម៖
១-ការងារសិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ផ្នែកច្បាប់។
២-ការងារតាមដានដំណើរការនៃការងារនីតិកម្ម (ថ្នាក់ជាតិ និងក្រោមជាតិ)។
៣-ការងារនីតិវិធីប្រជុំ។
៤-ប្រតិទិនការងារ និងរបៀបវារៈប្រជុំព្រឹទ្ធសភា។
៥-ការងារឯកសារគតិយុត្ត។
៦-ការងារកំណត់ហេតុសង្ខេប និងពិស្តារ។
៧-របាយការណ៍ ពិនិត្យសិក្សាអត្ថបទច្បាប់ និងរបាយការណ៍ត្រួតពិនិត្យតាមវិស័យរបស់គណៈកម្មការជំនាញ។
៨-ការងារតាមដានការអនុវត្ត និងសិក្សាវិភាគផ្តល់យោបល់លើរបាយការណ៍ការងាររបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តាមវិស័យជំនាញរបស់គណៈកម្មការ។
៩-ការគាំទ្រផ្នែកបច្ចេកទេស គតិយុត្ត និងព័ត៌មាន។
១០-ការងារសមូហភាពដែនដី និងវិមជ្ឈការ និងវិសហមជ្ឈការ។
១១-ការផ្តួចផ្តើមគំនិតរៀបចំសវនាការ វេទិកា និងសិក្ខាសាលា សន្និសិទ កិច្ចប្រជុំ ពិគ្រោះយោបល់នានា។
១២-ការងារសិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់តាមវិស័យ។
១៣-ការងារសិក្សាស្រាវជ្រាវ វិភាគ ផ្តល់យោបល់ និងរៀបចំរបាយការណ៍វិភាគផលប៉ះពាល់របស់ច្បាប់ និងគោលនយោបាយផ្សេងៗ ដោយផ្អែកលើទិដ្ឋភាពយេនឌ័រ។
១៤-ការងារគាំទ្រសកម្មភាពរបស់ក្រុមសមាជិកាព្រឹទ្ធសភា។
១៥-ការងារសិក្សាស្រាវជ្រាវ ដើម្បីផ្តួចផ្តើមគំនិតយោបល់ ក្នុងការអភិវឌ្ឍវិស័យជំនាញ។
១៦-ការងារចងក្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។
១៧-ការគ្រប់គ្រង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក។
១៨-ការងាររដ្ឋបាល និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន។
១៩-ការងារសហប្រតិបត្តិការទាំងក្នុង និងក្រៅស្ថាប័ន។
២០-ការងារផ្សេងៗទៀត ដែលអគ្គលេខាធិការដ្ឋានប្រគល់ឱ្យ។


